ព័ត៌មានជាតិ
អភិបាលស្រុកគិរីវង់ ចុះពិនិត្យការស្ដារប្រឡាយទឹកមេជាង២គីឡូម៉ែត្រ
កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការស្ដារប្រឡាយមេមួយខ្សែ ដែលមានសារៈសំខាន់ខ្ពស់សម្រាប់វិស័យកសិកម្មក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករ។

ការចុះពិនិត្យនេះ មានការចូលរួមពីលោក ហុង ជីវ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍនភាព និងធានាគុណភាពការស្ដារប្រឡាយឱ្យមានប្រសិទ្ធភាពខ្ពស់។

តាមការបញ្ជាក់ពីលោក ងួន ឌីណា ប្រឡាយមេដែលកំពុងស្ដារនេះ មានប្រវែងសរុបជាង ២,០០០ម៉ែត្រ ស្ថិតតាមបណ្ដោយព្រំប្រទល់រវាងឃុំតាអូរ និងឃុំព្រៃរំដេង ក្នុងស្រុកគិរីវង់។ បន្ទាប់ពីស្ដាររួច ប្រឡាយនេះនឹងអាចផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែរបស់ប្រជាពលរដ្ឋបានប្រមាណជាង ៩០០ហិកតា។ ក្រៅពីការផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផល ប្រឡាយមេនេះក៏មានតួនាទីសំខាន់ក្នុងការរំដោះទឹកពេលមានភ្លៀងធ្លាក់ខ្លាំង ជួយកាត់បន្ថយហានិភ័យនៃការជន់លិចភូមិ និងដំណាំកសិកម្ម ដែលធ្លាប់ជាបញ្ហាប្រឈមក្នុងតំបន់កន្លងមក។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកគិរីវង់ បានអំពាវនាវដល់អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋដែលទទួលផល ត្រូវចូលរួមថែរក្សាប្រឡាយទឹកនេះឱ្យបានល្អ និងប្រើប្រាស់ដោយមានការទទួលខុសត្រូវ ដើម្បីធានាបាននូវអត្ថប្រយោជន៍យូរអង្វែង។

សមិទ្ធផលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកគិរីវង់ ក្នុងការដោះស្រាយបញ្ហាទឹកជាអាទិភាព ដើម្បីគាំទ្រវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


