ជីវិតកម្សាន្ដ
ផ្ទុះការវែកញែកចំពោះបវរកញ្ញាកម្ពុជា សុធីតា ដោយគ្រាន់តែបង្ហាញខ្លួននៅវៀតណាម និងនិយាយភាសាគេ
អតីតម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូ គីមថេងសុធីតា បានក្លាយជាប្រធានបទគេវែកញែកលើបណ្តាញសង្គម បន្ទាប់ពីកញ្ញាបានបង្ហោះវីដេអូមួយបង្ហាញថា កំពុងស្ថិតនៅទីក្រុង Ho Chi Minh City (Saigon) ហើយនិយាយជាភាសាវៀតណាមយ៉ាងរលូន។

យ៉ាងណាមិញ ក្រោយពេលបង្ហោះវីដេអូនេះ បានធ្វើឱ្យសាធារណជនមួយចំនួនបញ្ចេញមតិមិនពេញចិត្តផងដែរ និងវាយតម្លៃតែផ្តាសថែមទៀត។ ទោះជាយ៉ាងណា មតិមួយចំនួនផ្សេងទៀតពីអ្នកគាំទ្រ ក៏បានលើកឡើងថា ការនិយាយភាសាវៀតណាមអាចជាយុទ្ធសាស្ត្រក្នុងការពង្រីកទីផ្សារ និងទាក់ទាញអ្នកគាំទ្រថ្មីៗ ជាពិសេសប្រសិនបើបវរកញ្ញារូបនេះ មានគម្រោងចូលរួមកម្មវិធីប្រកួតអន្តរជាតិ ឬកម្មវិធីដែលពាក់ព័ន្ធនឹងប្រទេសវៀតណាម។
អ្នកគាំទ្រមួយចំនួនក៏បានបន្ថែមថា ការចេះភាសាច្រើនគឺជាគុណសម្បត្តិ មិនមែនជាកំហុសនោះទេ ហើយការបង្ហាញខ្លួនក្នុងបរិបទអន្តរជាតិ ត្រូវការភាពបត់បែន និងការសម្របខ្លួនតាមបរិយាកាស។
គួររំលឹកថា កាលពីពេលថ្មីៗនេះ កញ្ញា ប៉ូគីម ថេងសុធីតា បានប្រកាសសម្រេចចិត្តមិនបន្តចូលរួមការប្រកួតបវរកញ្ញាទៀតទេ ដោយនាងបង្ហាញថាចង់ផ្តោតលើជីវិតផ្ទាល់ខ្លួន និងការសាងសង់អនាគតគ្រួសារ។ ទោះជាយ៉ាងណា ការរស់នៅ និងសកម្មភាពរបស់នាងនៅតែទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនជាបន្តបន្ទាប់៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


