Connect with us

ជីវិតកម្សាន្ដ

អតីតម្ចាស់មកុដ MGC ប៉ូគីមថេង សុធីតា ត្រូវវះកាត់បំពង់.ក ជាលើកទី៣ ក្រោយដុំសាច់ដុះឡើងវិញ

បានផុស

នៅ

អតីតម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគីម ថេងសុធីតា ខណ:បាត់វត្តមានពីសិល្ប:មួយរយ:នេះស្រាប់តែនាងបានទម្លាយឲ្យដឹងយ៉ាងភ្ញាក់ផ្អើលថា ពេលនេះកំពុងចេញទៅវះកាត់បំពង់.កជាលើកទី៣ ដោយគ្រោងទៅព្យាបាលនៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រក៏ដូចជាហ្វេនៗរបស់នាងមានការចាប់អារម្មណ៍ និងបង្ហាញពីក្តីបារម្ភចំពោះបវរកញ្ញាខ្មែររូបនេះផងដែរ។ បើតាមការឲ្យដឹងពីកញ្ញា ប៉ូគីម ថេងសុធីតា បានបញ្ជាក់ប្រាប់ពីបញ្ហាសុខភាពថា នេះជាលើកទី៣ហើយ ដែលនាងសម្រេចវះកាត់សាច់ដុះនៅត្រង់បំពង់.ក ដើម្បីព្យាបាល។

ប៉ូគីម ថេងសុធីតា បានបន្តថាការវះកាត់ច្រើនដងវាពិ តជាឈឺខ្លាំងណាស់សម្រាប់ នាងដោយក្នុងវ័យទើប ២០ឆ្នាំជាងប៉ុណ្ណោះមកត្រូវជួបជំងឺបែបនេះនឹងវះកាត់ចំនួន ២ដងរួចទៅហើយ ដោយលើកទី១ និងលើកទី ២ គឺទទួលការព្យាបាលក្នុងប្រទេស ប៉ុន្តែដុំសាច់នៅតែដុះឡើងវិញ។

អតីតម្ចាស់មកុដ Miss Grand Cambodia 2021 សុធីតា បន្តទៀតថា ដោយលើកទី៣នេះ នាងក៏បានសម្រេចចិត្តចេញទៅវះកាត់នៅមន្ទីពេទ្យមួយក្នុងប្រទេសវៀតណាមតែម្តង។ បច្ចុប្បន្ននាងកំពុងរង់ចាំលទ្ធពិសោធន៍ថា ជាសាច់ស្លូតឬមួយសាច់កាច ខណ:នាងក៏មានចម្ងល់ថាហេតុអ្វីក៏កើតមានដុំសាច់មួយហ្នឹងដូចគ្នា ដែលមានសំនួរពីអ្នកគាំទ្រសួរទៅកាន់ខ្លួន។

គេកត់សម្គាល់ឃើញថា Miss Grand Cambodia 2021 រូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាតប៉ូគឹមថេងសុតធីតា គឺមានឱកាសច្រើនដោយលេចវត្តមាន នៅតាមបណ្តាកម្មវិធីតូចធំនានាបន្តបន្ទាប់។ ខណ:ដែលរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម