ជីវិតកម្សាន្ដ
ប៉ូគីមថេង សុធីតា ថា ដំណើរថ្មើរជើងភ្នំពេញ-សៀមរាប របស់ កុយ អេនណា បំផុសឆន្ទៈខ្លួនឱ្យធ្វើតាម
បវរកញ្ញា ប៉ូគីមថេង សុធីតា បានប្រកាសឆន្ទ:របស់ខ្លួនថា ក្នុងពេលឆាប់ៗខាងមុខនាងនឹងរៀបចំការធ្វើដំណើរថ្មើជើងដូចគ្នាកញ្ញាកុយ អេនណា ដើម្បីផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ ពិសេសគឺការរៃអង្គាសថវិកាជួយកុមារនិងជនពិការផងដែរ។

ការប្រកាសរបស់បវរកញ្ញា ប៉ូគីមថេង សុធីតា គឺបន្ទាប់ពីឃើញសកម្មភាពរបស់កញ្ញា កុយ អេនណា ដែលបាននិងកំពុងធ្វើដំណើរដោយថ្មេីរជេីងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងគោលបំណងដេីម្បីរៃអង្គាសថវិកាជួយកុមារ និង ជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពជា។ ម្យ៉ាងទៀត នាងក៏ភ្ជាប់នឹងការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាពីខេត្តមួយទៅកាន់ខេត្តមួយ។
កញ្ញា ប៉ូគីមថេង សុធីតា បានបញ្ជាក់ឱ្យដឹងថា “អត់លេងសើចទេ ស្រលាញ់ខ្លាំងតែម្តង អរគុណសម្រាប់ការតស៊ូលះបង់ Our Queen ខ្ញុំហ៊ាននិយាយថា អេនណា បំផុសគំនិតខ្ញុំ កាន់តែខ្លាំងបំផុសតាំងពីភាពក្លាហាន សន្យាពេលដែលសុខភាពខ្ញុំល្អប្រសើរខ្ញុំនឹងធ្វើដូចគាត់ (កុយ អេនណា” ។
ប៉ូគីមថេង សុធីតា បានបន្តទៀតថាទោះបីមិនបានធ្វើដំណើរដោយថ្មើរជើងដល់ខេត្តឆ្ងាយដូចគាត់ ក៏សុំធ្វើ ដំណើរដោយថ្មើជើងទៅខេត្តណាល្មមៗពាក់ព័ន្ធជាមួ យតំបន់ទេសចរណ៍ដូចគ្នាព្រោះអ្នកដែលពួកគាត់ខ្វះ ខាតគឺពិតជាត្រូវការជំនួយពីពួក យើងខ្លាំងណាស់។ជាមួយគ្នានៃប្រកាសនេះដែរ គេសង្កេតឃើញមានម ហាជនជាច្រើនបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់កញ្ញា ប៉ូគីមថេង សុធីតា ក្នុងសកម្មភាពសប្បុរសធម៌ដូចទៅនឹង កុយ អេនណា៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


