Connect with us

ជីវិតកម្សាន្ដ

Vj អាឡាស្កូ ក្រើនរំលឹកពលរដ្ឋខ្មែរ បន្តពហិការផលិតផលថៃ “មិនមែនមួយគ្រាទេ គឺមួយជីវិត”

បានផុស

នៅ

Vj អាឡាស្កូ ក្រើនរំលឹកពលរដ្ឋខ្មែរបន្តពហិការផលិតផលថៃឱ្យបានយូរអង្វែងតទៅ ក្រោយផ្ទុះរឿងទុរេននាំចូលគេចពន្ធ ខណៈលោកក៏មើលឃើញ ចលនានេះមិនត្រឹមតែជាការបង្ហាញពីសាមគ្គីភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនឱកាសដល់ផលិតផលខ្មែរ ឱ្យមានទីផ្សារកាន់តែទូលំទូលាយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសង្កេតឃើញរយ:ពេលនេះ ផ្ទុះនូវព័ត៌មានដ៏រសើបជុំវិញការនាំចូលទុរេនពីថៃមកលក់នៅលើទីផ្សារកម្ពុជាពីសំណាក់ស្ត្រីឈ្មោះអាឡែន និងអាជីវករពាក់ព័​ន្ធផ្សេងទៀត ថ្មីៗនេះតារាសម្តែងនិងជាពិធីករ Vj អាឡាស្កូ បានចេញមុខក្រើនរំលឹកពលរដ្ឋខ្មែរបន្តពហិការផលិតផលសៀម។

សម្រាប់ការចេញមុខក្រើនរំលឹកនេះ ក៏ដោយសារការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់សៀមមកលើបូរណភាពទឹកកម្ពុជា និងដោយមើលឃើញនូវលទ្ធផល នៃចលនាពហិការបស់មហាជនខ្មែរកន្លងមក ក៏ទទួលបានផលបណ្តើរៗ។ ជាក់ស្តែង សាខាហាងធំៗដែលមានប្រភពពីប្រទេសថៃ ក៏ដូចជាផ្សារបោះដុំថៃដែលល្បីខាងផ្គត់ផ្គង់ទំនិញមកកម្ពុជាកន្លងមកនោះ ក៏ត្រូវបះដាក់ជួលតូបភ្លូកទឹកភ្លូកដីផងដែរ។

ប្រាកដណាស់ថ្វីត្បិតបញ្ហាសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃបច្ចុប្បន្ន ហាក់មានសភាពស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែចំពោះការឈឺចាប់របស់ប្រជាជនខ្មែរមិនអាចបំភ្លេចបាននោះទេ ដែលនេះជាស្មារតី និងឆន្ទ:រួបរួមគ្នាពហិកាឈប់ប្រើប្រាស់ផលិតផលថៃក៏នៅតែបន្តផងដែរ។ ចំណែករឿងរ៉ាវស្ត្រីឈ្មោះ អាឡែន លួចលាក់នាំយកទុរេនថៃមកលក់នៅខ្មែរក៏ត្រូវបានតុលាការចោទប្រកាន់ពីបទ (ការលួចនាំចូលទំនិញគេចពន្ធ) ។

ងាកមកចាប់អារម្មណ៍ Vj អាឡាស្កូ ក្នុងស្មារតីខ្មែរតែមួយលោកបានលើកឡើងថា លោកនៅតែបន្តពហិកា និងធ្វើការផ្សព្វផ្សាយទំនិញខ្មែរបើនៅបន្តប្រើរបស់ថៃគឺស្មើរនឹងការជួយទិញគ្រាប់មកផ្លោងខ្មែរ។ ក្នុងនោះ អាឡាស្កូ ស្នើដូច្នេះថា “សូមបងប្អូនបន្តពហិការឈប់​ប្រេី​ផលិតផល​ចោរ​ថៃ​ (ចោរសៀម) គឺជួយជាតិ ១០០ភាគរយហើយ “។

គួរកត់សម្គាល់ថា មិនខុសគ្នាពីលោក អាឡាស្កូ នោះទេ កាលពីថ្មីៗកន្លងទៅគេឃើញមានតារាល្បីៗជាច្រើនបានប្រកាសពហិកាទំនិញចោរសៀម ខណ:លោក ម៉ា ដូណា និងតារាពហុជំនាញរៀមច្បងអ្នកនាង ខាត់ សុឃីម ក៏បានប្រកាសក្រើនរំលឹកទៅដល់កូនខ្មែរឱ្យបន្តការពហិការរាល់ផលិតផលរបស់សៀ មិនមែនតែ ១ថ្ងៃទេ គឺជារៀងរហូតតែម្ដង៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម