ព័ត៌មានជាតិ
VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់
តារាប្រុសលោក VJ ALaskoo ដែលជាទីប្រឹក្សានៃសហព័ន្ធកីឡារាំកម្ពុជាផងនោះ បានចេញមុខស្នើទៅដល់បណ្តាម្ចាស់ក្រុមហ៊ុនឬផលិតផលក្នុងស្រុកល្បីៗ គួរជ្រើរើសអ្នកតំណាងផលិតផលរបស់ខ្លួន ជាសិល្បករមានអាជីពច្បាស់លាស់ចេញពីសាលាវិចិត្រសិល្ប:។

ការចេញមុខស្នើរបស់ពិធីករនិងជាអ្នកគ្រប់គ្រង Agency គឺ VJ ALaskoo ដោយសារសង្កេតឃើញថា នាពេលបច្ចុប្បន្នមានបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតផលមួយចំនួន ហាក់មិនសូវចាប់អារម្មណ៍ទៅលើគុណភាពនៃការជ្រើសរើស BA ដែលមានចំណេះដឹងឬជំនាញត្រឹមត្រូវកើតចេញពីសិល្ប:នោះទេ។
បើតាម VJ ALaskoo បានលើកឡើងជាគំនិតបែបនេះថា ស្នើសុំបណ្តាម្ចាស់ក្រុមហ៊ុនងាកមកចាប់អារម្មណ៍តួ BA ជាសិល្បករដែលកើតចេញពីសាលាវិចិត្រសិល្ប: ទោះមិនសូវប្រជាប្រិយភាពតែគុណភាព។ លោកមិនបានបរិយាយអ្វីលើសពីនេះទេ ប៉ុន្តែនេះអាចចាត់ទុកថាជាចំណុចមួយដ៏ល្អមួយផងដែរ។
ជារឿយៗគេសង្កេតឃើញថា VJ ALaskoo តែងតែបំផុតនូវគំនិតល្អៗ របស់ខ្លួនដើម្បីជាចំណេះដឹងដល់យុវជនជំនាន់ក្រោយក៏ដូចជាអ្នកគាំទ្រ។ លោកអាឡាស្កូ បច្ចុប្បន្នក្រៅពីជាពិធីករក៏ជាអ្នកគ្រប់គ្រង Agency និងមានបទពិសោធក្នុងការដឹកនាំព្រឹត្តិការណ៍តូចធំជាច្រើនរបស់ក្រុមហ៊ុនមួយចំនួន ដោយមានទាំងសេវាកម្មរៀបចំកម្មវិធីសិល្បៈទាំងក្នុងនិងក្រៅប្រទេសផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


