ជីវិតកម្សាន្ដ
VJ ALaskoo ចែករំលែកបទពិសោធ ៥ចំណុច បើមិនចង់បាត់បង់តម្លៃ
ទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពជា និងជាពិធីករស្រស់សង្ហាវីជេ អាឡាស្កូ បានធ្វើការចែករំលែកនូវបទពិសោធចំនួន ៥ចំណុច ដល់អ្នកគាំទ្រ ពាក់ព័ន្ធនឹងការថែរក្សាតម្លៃរបស់ខ្លួនដើម្បីកុំឱ្យមានការបាត់បង់ ឬទទួលការមាក់ងាយពីសំណាក់មនុស្សជុំវិញខ្លួន។

ចំពោះចំណុចទាំង ៥យ៉ាងត្រូវបានវីជេ អាឡាស្កូ បានរៀបរាប់ឱ្យដឹងដូច្នេះថា បើមិនចង់បាត់តម្លៃឈប់ធ្វើរឿងទាំងនេះ៖១. រឿងខ្លះបើគេមិនចង់ដឹងកុំបង្ហាញ។
២. គេមិនចង់ឭអ្វីដែលអ្នកនិយាយនោះទេ តែគេចង់ឃើញលទ្ធផលជាង។
៣. រឿងដែលគេមិនចង់ប្រាប់កុំដេញដោយច្រើនពេក។
៤. និយាយរឿងអ្នកដទៃច្រើន មិនចំណេញអ្វីទេ ខាតពេលហើយគេស្អប់ទៀត។
៥. រឿងដែលធ្វើខ្លួនឯងបានកុំពឹង អ្នកដទៃច្រើនពេក។
ពិធីករនិងជាអតីតពលករនៅកូរ៉េ Vj ALaskoo កន្លងមកក៏បានលើកឡើងពីសារ:សំខាន់សម្រាប់ដាស់តឿនដល់អ្នកសិល្ប: និងពិធីករពិធីការិនីថា សុជីវធម៌ជារឿងដ៏សំខាន់បំផុត ដែលជាគំរូល្អដល់សង្គមនិងក្មេងៗជំនាន់ក្រោយ។ លើសពីនេះ លោកបានបំផុសផងដែរដល់សិល្បកររៀមច្បង ក្នុងការជួយចែករំលែកចំណេះដឹងសិល្ប:ដល់ប្អូនៗក៏ដូចជាយុវជនជំនាន់ក្រោយ។
តាមរយ:សារដាស់តឿន ក៏ដូចជាការចែករំលែកបទពិសោធមួយចំនួន ពីសំណាក់តារាប្រុសរូបនេះ ត្រូវបានមហាជនមួយចំនួនតែងសរសើរ និងបង្ហាញការគាំទ្ររាល់ការចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយ។ Vj ALas koo បច្ចុប្បន្នក្រៅតែអាជីពជាពិធីករនិ ងទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពុជា លោកក៏ជានាយកប្រតិបត្តិបណ្ដុះបណ្ដាលជំនាញសិល្ប:ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៨ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី