ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ លើកឡើងចំណុចពិសេសតារាសម្តែង ជីហ្ស័ង
នេះអាចចាត់ទុកថាជារឿងដ៏កម្រមួយដែលតារាសម្តែងជំនាន់ថ្មី ហេង គីមហ្ស័ង ហៅ ជីហ្ស័ង ត្រូវបានរៀមច្បងសិល្ប: គឺតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចេញមកសរសើរ និងលើកឡើងពីចំណុចពិសេសរបស់តារាស្រីវ័យក្មេងរូបនេះ។

ប្រាកដណាស់តារាសម្តែងកញ្ញា ជីហ្ស័ង កន្លងមកត្រូវបានទស្សនិកជនស្គាល់ និងចាប់អារម្មណ៍តាមរយៈស្នាដៃសម្ដែងជាតួឯកស្រីក្នុងភាពយន្តខ្នាត ធំជាបន្ត បន្ទាប់។ជាក់ស្តែងដូចជាសម្តែងក្នុងរឿង «ហាមបិទភ្នែក» និង «វិញ្ញាណនិស្សិតពេទ្យ» ជាដើម។
ទន្ទឹមគ្នានោះដែរថ្មីៗនេះ ស្រាប់តែឃើញតារាស្រីវ័យក្មេង កញ្ញា ជីហ្ស័ង ក្តោបបានឱកាសសម្ដែងក្នុង MV បទចម្រៀងលើកដំបូងជាមួយកំពូលតារាចម្រៀងរៀមច្បងលោក ណុប បាយ៉ារិទ្ធ ខណៈមហាជនអ្នកគាំទ្រក៏ទទួលបានការសរសើរលើសមត្ថភាពរបស់តារាស្រីកញ្ញា ជីហ្ស័ង ផងដែរ។
បន្ទាប់ពីមានឱកាសថតសម្តែងជាមួយរៀមច្បងតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ នេះដែរកញ្ញា ជីហ្ស័ង ក៏ទទួលបានការសរសើរខ្លាំងពីតារារៀមច្បងរូបនេះ ចំពោះសមត្ថភាព ទេពកោសល្យដ៏ឆ្លាត ពូកែរបស់នាង។ លោក ណុប បាយ៉ារិទ្ធ ថា “ខ្ញុំមើលមិនមែនព្រោះតែគាត់មុខស្អាតទេ គឺមើលភាពស្អាតពីខាងក្នុងខ្លួនរបស់គាត់ស្រលាញ់ព្រោះ ឆ្លាត ស្អាត ពូកែ ហើយមិនអំនួត”។
គួរកត់សម្គាល់ថា បច្ចុប្បន្នតារាស្រីពន្លកថ្មីរូបនេះកំពុងតែមានសន្ទុះប្រជាប្រិយភាពខ្លាំងលើវិស័យសម្ដែងនេះ ដែលឃើញនាងលេចមុខសម្ដែងភាពយន្តខ្មែរល្បីៗក្នុងផលិតកម្ម Sastra Film និង ក្នុងស្ថានីយទូរទស្សន៍បាយ័នផងដែរ៕ ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


