ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់និងអ៊ុយក្រែន ត្រៀមសហការអភិវឌ្ឍអាវុធប្រើបច្ចេកវិទ្យាទំនើប វាយប្រហារបានឆ្ងាយ
ប្រទេសអាល្លឺម៉ង់ លើកឡើងនៅថ្ងៃចន្ទថា ខ្លួនមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារបានឆ្ងាយនិងមានសមត្ថភាពខ្លាំងជាងមុន។
យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ប្រាប់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (DPA) នៅទីក្រុងគៀវ ថា៖ « ទីក្រុងប៊ែរឡាំងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធថ្មីៗដោយសហការជាមួយអ៊ុយក្រែន។ ការពង្រឹងកិច្ចសហប្រតិបត្តិការនេះជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ វាគឺជាគោលដៅសំខាន់នៃដំណើរទស្សនកិច្ច»។

យ៉ាងណា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីអាល្លឺម៉ង់នៅថ្ងៃចន្ទនេះ មិនបានប្រកាសជាសាធារណៈទេ។
លោកលើកឡើងថា៖ « ការផ្តោតសំខាន់គឺទៅលើការអភិវឌ្ឍរួមគ្នានៃប្រព័ន្ធដ្រូនទំនើបៗនៅគ្រប់ចម្ងាយទាំងអស់ ជាពិសេក្នុងតំបន់នៃការវាយប្រហារដ៏ជ្រៅ»។
ប្រយោគ «ការវាយប្រហារដ៏ជ្រៅ» កន្លែងនេះ សំដៅទៅលើសមត្ថភាពក្នុងការបំផ្លាញគោលដៅសំខាន់ៗយ៉ាងជ្រៅក្នុងទឹកដីរបស់ប្រទេសសត្រូវ។
ដោយឡែក អ្នកវិភាគនិយាយថា ដៃគូណាតូអឺរ៉ុបមានចន្លោះប្រហោងក្នុងវិស័យអាវុធរយៈចម្ងាយឆ្ងាយដែលអនុវត្តការវាយប្រហារឆ្ងាយៗ។
លោក Pistorius ថា ជារឿងចាំបាច់សម្រាប់រដ្ឋជាសមាជិកណាតូក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលអាល្លឺម៉ង់កំពុងបន្តផែនការសម្រាប់ការបណ្តាក់ទុនរួមគ្នាបន្ថែមទៀតជាមួយអ៊ុយក្រែន។
រដ្ឋមន្ត្រីរូបនេះបន្តថា «ក្នុងការធ្វើដូច្នេះ យើងទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍របស់អ៊ុយក្រែននៅលើសមរភូមិ»៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


