កីឡា
តេជោលីគ ២០២៦ សមាគមបាល់ទះក្រសួងមហាផ្ទៃប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធសាធ
លោក អ៊ូ សុផល ដែលជាគ្រូបង្វឹករបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ថាក្នុងការប្រកួតតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះមិនមាននាំកីឡាករបរទេសមកពីណាដើម្បីជួយក្រុមនោះឡើយ ពោលប្រើប្រាស់កម្លាំងក្នុងស្រុកសុទ្ធសាធតែម្ដង។

លោក អ៊ូ សុផល
ថ្លែងក្នុងវីដេអូដែលបានបង្ហោះនៅលើផេកសមាគមបាល់ទះក្រសួងមហាផ្ទៃ លោក អ៊ូ សុផល បានបញ្ជាក់ហើយថាក្រុមរបស់លោកមិនមានការនាំយកកីឡាករបរទេសមកពីប្រទេសណាដើម្បីជួយក្រុមក្នុងការប្រកួតប្រជែងពាននេះនោះទេ។ លោកយល់ឃើញថាកូនក្រុមរបស់លោកម្នាក់ៗសុទ្ធតែជាកីឡាករដែលបទពិសោធច្រើនក្នុងការប្រកួតជាច្រើនឆ្នាំមកហើយ។
ដូច្នេះការប្រកួតចាប់ពីថ្ងៃទី១៦ ឧសភា ២០២៦ នេះលោកនឹងប្រើប្រាស់ធនធានក្នុងក្លឹបដើម្បីប្រកួតប្រជែងជាមួយណ្ដាក្លឹបទាំង ៧ទៀត។ ចំពោះក្ដីសង្ឃឹមយ៉ាងណានោះលោកសុំត្រឹម ៥០% សិន និងរង់ចាំមើលជាក់ស្ដែងអំឡុងការប្រកួតមកដល់។

ធី ម៉េងហួង និង ម៉េងឡាយ
បញ្ជាក់ដែរថា ការប្រកួតបាល់ទះតេជោលីគ រដូវកាលទី៣ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ឧសភា ដល់ ៥ កញ្ញា នៅវិមាន នៃពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះមាន ៨ក្រុមចូលរួម ខណៈបណ្ដាក្រុមមួយចំនួនបានបង្ហាញមុខកីឡាករបរទេសរបស់ខ្លួនជាបណ្ដើរៗហើយដូចជា បញ្ជាការដ្ឋានអង្គរក្ស វិសាខា។ ចំពោះសមាគមបាល់ទះក្រសួងមហាផ្ទៃគឺកម្រប្រើប្រាស់កីឡាករបរទេសមកជួយក្រុមណាស់។ ក្រុមនេះមានកីឡាករល្អៗ និងលេចធ្លោដូចជា ធី ម៉េងហួង មឿន ម៉េងឡាយ ខុម ហុងទ្រី ឆោម ទីណា កែវ ស្រេងលីហួរ និងកីឡាករសំខាន់ៗមួយចំនួនទៀត៕

ក្រុមក្រសួងមហាផ្ទៃ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


