Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា បានជួបសំណេះ​សំណាល​ជាមួយវីរបុរស​ Man United លោក Rio Ferdinand

បានផុស

នៅ

ប្រធានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ឯកឧត្តម ឌី វិជ្ជា បានជួបសំណេះសំណាលជាមួយវីរបុរស​បាល់ទាត់ អង់គ្លេស និង Manchester United លោក Rio Ferdinand អំឡុងពេលធ្វើដំណើទៅប្រទេស គុយវ៉ែត ដើម្បីគាំទ្រក្លិប ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ទល់នឹងក្រុម Kuwait SC នាវេលាម៉ោង ១១:៤៥ នាទីយប់ (ម៉ោងនៅ កម្ពុជា) ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃ អង្គារ៍ ទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ នេះ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបង្ហោះរូបឯកឧត្តម ឌី វិជ្ជា ជាមួយនឹងលោក Rio Ferdinand អមជាមួយសំណេរដូច្នេះ ថា៖ «ពេលលវេលាមួយដ៏ពិសេសសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលឯកឧត្តមប្រធាន ឌី វិជ្ជា បានជួបសំណេះសំណាលជាមួយលោក Rio Ferdinand អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូបលើពិភពលោក​»

ក្លិបបានបន្ត ថា៖ «ភាពជោគជ័យរបស់លោកជាមួយ Manchester United និងក្រុមជម្រើសជាតិ​​អង់គ្លេស បានបន្តជំរុញលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ជាច្រើនជំនាន់។ យើងពិតជាមានមោទនភាពក្នុងការចែករំលែកឱកាសដ៏ល្អមួយនេះជាមួយមហាគ្រួសារបាល់ទាត់កម្ពុជា ស្របទៅតាមឆន្ទៈរបស់យើងក្នុងការប្ដេជ្ញាជំរុញ អភិវឌ្ឍ និងលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា»

គួរឱ្យដឹង ថា លោក Rio Ferdinand គឺជាអតីតកីឡាករ ដ៏ជោគជ័យម្នាក់អំឡុងពេលលេងនៅក្រុមបិសាចក្រហម Man United។ អតីតខ្សែការពារវ័យ ៤៧ ឆ្នាំរូបនេះ ធ្លាប់លេងនៅក្លិបល្បីៗរបស់ អង់គ្លេស ជាច្រើន ដូចជា West Ham, Bournemouth, Leeds United, Man united និង Queen Park Ranger។

អាជីពរបស់លោក គឺជោគជ័យបំផុត នៅពេលលេងនៅ Man United ពីឆ្នាំ ២០០២ ដល់ ២០១៤ ដោយបានឈ្នះ​ពាន Champions League ១ លើក, Premier League ៦ លើក, FIFA Club World Cup ១ លើក, League Cup ៣ លើក និង English Super Cup ៤ លើក៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម