Connect with us

កីឡា

លោក McConkey ​ថា យប់់​នេះ ក្រុម​​ម្ចាស់ផ្ទះ Kuwait SC នឹង​ជួបបញ្ហា ដែល​មិនធ្លាប់ជួបពីមុន

បានផុស

នៅ

លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានព្រមានក្រុមម្ចាស់ផ្ទះ Kuwait SC នឹងធ្វើឱ្យពួកគេជួបបញ្ហា ដែលមិនធ្លាប់ជួបពីមុនមក ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រាត្រីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន ACGL នារាត្រីម៉ោង ១១:៤៥ នាទី (ម៉ោងនៅ កម្ពុជា) ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ លោក McConkey បានលើកឡើង ថា ក្រុមរបស់លោកបានត្រៀមរួចរាល់ហើយ។ ក្រុមរបស់​លោកនឹងយកបទពិសោធបរាជ័យកាលពីឆ្នាំមុន ដើម្បីប្រើនៅក្នុងការប្រកួតយប់នេះ។

ជាមួយគ្នានេះ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣៣ ឆ្នាំបានបន្ថែម ថា ក្រុមលោកនឹងផ្តល់ជាបញ្ហាដល់ក្រុមម្ចាស់ផ្ទះ Kuwait SC ដែលពួកគេមិនដែលបានជួបពីមុនមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក McConkey បានមានប្រសាសន៍ ថា៖ «ផ្នែកផ្លូវចិត្ត ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ពួកយើងនឹងយកបទពិសោធពីឆ្នាំមុនមកប្រើ ដែលពេលនោះយើងមិនអាចសម្រេចគោលដៅបាន»។

លោក McConkey បានបន្ត ថា៖ «ពួកយើងបានសិក្សាពីការប្រកួតរបស់ក្លិប Kuwait SC រួចហើយ។ ខ្ញុំជឿថា ពួកយើងនឹងបង្កបញ្ហាដល់ពួកគេក្នុងរបៀប ដែលពួកគេមិនធ្លាប់ជួបពីមុនមក។ ពួកយើងមានកាលវិភាគមមាញឹកខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដូច្នេះបន្ទាប់ពីការប្រកួតចុងក្រោយបានបញ្ចប់ ពួកយើងសម្រេចចិត្តមកទីនេះមុន។ នេះជាសប្ដាហ៍ដំបូងក្នុងរយៈពេលយូរដែលពួកយើងមានពេលហ្វឹកហាត់ពេញលេញ ហើយវាពិតជាល្អណាស់។ គ្រប់គ្នាបានត្រៀមខ្លួនរួចរាល់ហើយ»។

គួរឱ្យដឹង ថា នេះជាលើកទី ២ ហើយ ដែល ព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ខណៈកាលពីរដូវកាលមុនបានបរាជ័យក្រោមថ្វីជើងក្រុម FK Arkadag នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដី កម្ពុជា ដោយលទ្ធផល ២-១៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម