កីឡា
រិទ្ធ គង់សារី ឬ ឡាំទីន ចូលហាត់បាល់ទះដំបូងព្រោះតែការមើលស្រាលសមត្ថភាពពីអ្នកដទៃ
កីឡាករដើមកំណើតពីខេត្តបន្ទាយមានជ័យ រិទ្ធ គង់សារី ឬ ឡាំទីន រំលឹកពីអតីតកាលចូលហ្វឹកហាត់បាល់បែបស្ដង់ដាដំបូងដោយសារតែមានស្មាត់មួយចំនួនបានមើលស្រាលសមត្ថភាពខ្លួនដែលជាអ្នកខ្លាំងប្រចាំភូមិម្នាក់ដែររហូតបន្តអាជីពនេះដល់ពេលឥលូវ។

ស្មាត់ ឡាំទីន
រិទ្ធ គង់សារី ឬ ឡាំទីន បានឲ្យដឹងថា បើរំលឹកទៅអតីតកាលចូលហ្វឹកហាត់បាល់ដំបូងៗហាក់ចម្លែក និងអស់សំណើចបន្តិចហើយ។ នៅអំឡុងឆ្នាំ២០១៤-២០១៥ ដែលរូបគេកំពុងរៀននៅវិទ្យាល័យក៏ជាស្មាត់ខ្លាំងប្រចាំភូមិមួយរូបផងដែរ ប៉ុន្តែមានស្មាត់ពីខាងក្រៅចូលទៅលេងក្នុងភូមិ និងហ៊ានតឲ្យរូបគេរហូតដល់ ២-៤ (នាក់) ទៀតផង។
ការតឲ្យដល់ទៅ ២-៤ នេះហើយដែលនាំ ឡាំទីន បានគិតថាជាការមើលស្រាលរូបគេដែលជាស្មាត់ប្រចាំភូមិម្នាក់ដែរនោះ។ យ៉ាងណានៅឱកាសនោះ ឡាំទីន មិនបានយល់ព្រមលេងជាមួយគេឡើយ និងបានតាំងចិត្តដើររកកន្លែងណាដែលមានបង្ហាត់បាល់បែបស្ដង់ដាដើម្បីចូលហ្វឹកហាត់ឲ្យមានសមត្ថភាពខ្លាំង និងរកឱកាសមកជួបជើងខ្លាំងដែលធ្លាប់បបួលខ្លួនអំឡុងឆ្នាំ ២០១៤ កាលនោះវិញ។

ស្មាត់ ឡាំទីន
ស្មាត់បាល់ដេញខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីមានគេបបួលលេង ២-៤ (នាក់) នោះមករូបគេបានចូលទៅហ្វឹកហាត់បែបស្ដង់ដាជាមួយលោក ធី សុធា នៃក្លឹបបាល់ទះកងពលតូចអន្តរាគមន៍លេខ៩ ឯខេត្តបាត់ដំបង។ ដោយសារតែក្នុងគំនិតចង់សងសឹកបានធ្វើឲ្យរូបគេខំប្រឹងប្រែងជាខ្លាំង និងមិនខ្លាចចំពោះការលំបាក ឬនឿយហត់ពីការហ្វឹកហាត់នោះឡើយ។

ការហ្វឹកហាត់ពីមុនៗ
កីឡាករប្រចាំក្លឹបស្នងការខេត្តបន្ទាយមានជ័យខាងលើបន្តថា ក្រោយបានហ្វឹកហាត់ជាកីឡាករអាជីព និងបានឃើញពីប្រភពបាល់ទះបែបស្ដង់ដាខាងក្រៅ និងបានប្រឡូកជាមួយរៀមច្បងល្បីៗធ្វើឲ្យរូបគេបំបាត់នូវគំនិតចង់ឈ្នះ-ចាញ់ ដែលធ្លាប់គិតពីមុនៗអស់រលីង។ បច្ចុប្បន្ននេះក្នុងនាមជាកីឡាករអាជីពគ្រប់រូបគឺចង់តែបង្កើតឲ្យមានស្នាដៃល្អ និងបង្កើនសមត្ថភាព មានកេរ្តិ៍ឈ្មោះលើវិស័យកីឡាបាល់ទះនេះប៉ុណ្ណោះមុនចូលនិវត្តន៍។

ស្មាត់ ឡាំទីន
បញ្ជាក់ដែរថា រិទ្ធ គង់សារី ឬ ឡាំទីន បច្ចុប្បន្នជាកីឡាករ នៃក្លឹបបាល់ទះស្នងការខេត្តបន្ទាយមានជ័យ។ រូបគេលេងក្នុងតំណែងបាល់ដេញ។ កីឡាកររូបនេះត្រូវបានបណ្ដុះបណ្ដាល និងការអាណិតស្រឡាញ់ដូចជាកូនបង្កើតរបស់លោក ធី សុធា ដែលជាគ្រូបង្វឹកអីចឹង។ បើទោះជាមិនសូវល្បីឈ្មោះដូចកីឡាករនៅក្លឹបធំៗមែន ប៉ុន្តែ ឡាំទីន មានសមត្ថភាព និងត្រូវបានបណ្ដាក្លឹបអាជីពជាច្រើនដូចជា ស្នងការខេត្តស្វាយរៀង ស្នងការខេត្តព្រះសីហនុ ស្នងការខេត្តបាត់ដំបង ក្លឹបកងពលធំអន្តរាគមលេខ៣ ហៅមកជួយក្នុងការប្រកួតពានរង្វាន់ជាច្រើន។ កីឡាករជំនាញបាល់ដេញរូបនេះមានកម្ពស់ ១,៨៣ Cm៕






ស្មាត់ ឡាំទីន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


