Connect with us

សន្តិសុខសង្គម

ស្នងការខេត្តតាកែវ បង្កើតកម្លាំងអន្តរាគមន៍ពិសេសតាមស្រុក-ក្រុង ដើម្បីពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ

បានផុស

នៅ

ដោយអនុវត្តតាមការចង្អុលបង្ហាញ និងអនុវត្ថតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងពង្រឹងការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានណែនាំឲ្យអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្ត បង្កើតកងកម្លាំងអន្តរាគមន៍ពិសេសប្រចាំមូលដ្ឋាននីមួយៗ ដើម្បីត្រៀមចុះអន្តរាគមន៍ និងល្បាតតាមគោលដៅសំខាន់ៗ និងតំបន់ងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំឲ្យរៀបចំកម្លាំងអន្តរាគមន៍ពិសេសនេះ គឺសំដៅបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ បង្ហាក្មេងទំនើង ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងសកម្មភាពផ្សេងៗដែលអាចបង្កអសន្តិសុខ និងប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ។ កម្លាំងទាំងនេះ នឹងធ្វើការល្បាតទាំងយប់ទាំងថ្ងៃ តាមទីប្រជុំជន ផ្សារ សាលារៀន តំបន់កម្សាន្ត និងគោលដៅដែលប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីធានាបាននូវភាពកក់ក្តៅ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

លោកស្នងការខេត្តតាកែវ ក៏បានណែនាំដល់អធិការនគរបាលស្រុក-ក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយត្រូវមានវត្តមានប្រចាំការជាប្រចាំ ត្រៀមអន្តរាគមន៍បានទាន់ពេលវេលា នៅពេលមានហេតុការណ៍ផ្សេងៗកើតឡើង និងត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងប្រជាការពារ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមឱ្យកាន់តែល្អប្រសើរ។

ការដាក់ចេញវិធានការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា សុវត្ថិភាព និងមានភាពកក់ក្តៅក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម