ជីវិតកម្សាន្ដ
ឧកញ៉ា យឹម តាស្រង់ ដឹកនាំគ្រឿងឧបភោគ និងទុរេន ៥តោន ជូនដល់វីរកងទ័ព
ឧកញ៉ា យឹម តាស្រង់ និងភរិយា អ្នកស្រី លី ញូវរី បានផ្តួចផ្តើមទិញទុរេនខ្មែរ ដើម្បីចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមតំបន់ព្រំដែន ដោយចំណាយថវិកា ១០,០០០ ដុល្លារ ខណៈលោក បូ ភ័ក្ត្រា ក៏បានចូលរួមថវិកាបន្ថែម ៥,០០០ ដុល្លារផងដែរ។
បើតាមការបញ្ជាក់ ទុរេនទាំងនេះត្រូវបានទិញពីចំការក្នុងស្រុកផ្ទាល់ ក្នុងភូមិសាស្ត្រកសិទេសចរណ៍ នៃតំបន់ទំនប់ប្រទាក់ក្រឡា ខេត្តកំពត ខណៈទុរេនសរុបទាំង ៥តោននេះ ក៏ត្រូវបានប្រគល់ដល់ដៃវីរកងទ័ពរួចហើយដែរក្នុងសប្តាហ៍នេះ។

ទន្ទឹមនឹងទឹកចិត្តចំពោះកងទ័ពនេះ អ្នកស្រី លី ញូវរី បានរៀបរាប់ថា នេះជាក្តីបំណងអ្នកស្រីតាំងពីរដូវកាលទុរេនឆ្នាំមុនមកម្ល៉េះ ប៉ុន្តែកាលណោះ ត្រូវខកខានដោយសារតែចំការនីមួយៗត្រូវបានឈ្មួញម៉ៅយកអស់។ តែយ៉ាងណានៅឆ្នាំនេះ អ្នកស្រីបានសម្រេចបំណងទិញទុរេនជូនដល់វីរកងទ័ពក្នុងចំនួនដ៏ច្រើន។ ក្នុងនោះ លោក បូ ភ័ក្ត្រា ក៏សម្តែងការអរគុណដល់ម្ចាស់ចំការទុរេនផងដែរ ដែលមានទឹកចិត្តចូលរួមចំណែកនេះ ដោយលក់ក្នុងតម្លៃត្រឹមតែ ១២០០០រៀល/១គីឡូប៉ុណ្ណោះ។

ក្នុងដំណើរនាំយកទុរេនដាំផ្ទាល់ដោយកសិករខ្មែរទាំង ៥តោន ទៅកាន់តំបន់ព្រំដែនចែកជូនដល់វីរកងទ័ព ក៏មានគ្រឿងឧបភោគបរិភោគផ្សេងទៀត រួមនិងថរិកាផ្ទាល់របស់ឧកញ៉ា យឹម តាស្រង់ និងភរិយា ថែមទៀតផង ខណៈទឹកចិត្តល្អប្រពៃនេះ ត្រូវបានមហាជនសម្តែងការកោតសរសើរផងដែរ៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


