នយោបាយ
លោក ជា ធីរិទ្ធ ថា សិទ្ធិនយោបាយរបស់បក្សក្នុងសម្ព័ន្ធភាពមិនត្រូវបានជ្រៀតជ្រែតឡើយ គឺស្មើភាពគ្នាទាំងអស់
ពីវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សកាន់អំណាចមួយនេះ អះអាងថា បើទោះបីជាគណបក្សនយោបាយទាំង២៨ចងសម្ព័ន្ធភាពនឹងគណបក្សប្រជាជនកម្ពុជា ក៏សិទ្ធិសេរីភាពធ្វើនយោបាយត្រូវបានធានាយ៉ាងមត់មាំ ដោយពុំមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាឡើយ។តាមលោក ជា ធីរិទ្ធ បក្សក្នុងសម្ព័ន្ធភាព គឺមានភាពស្មើគ្នាទាំងអស់ មិនប្រកាន់បក្សធំជាង ឬតូចជាងទេ។

លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៃគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដោយគូសរំលេចឡើងវិញពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយសម្ព័ន្ធភាពទាំង២៩ ត្រង់ចំណុចទី១ បានកំណត់ថា «ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»។

ក្នុងន័យនេះ លោក ជា ធីរិទ្ធ បានបន្ថែមថា ទោះជាបក្សទាំង២៨ ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនក៏ពិតមែន តែមានសិទ្ធិសេរីភាពក្នុងការធ្វើនយាបាយ និងអនុវត្តតាមតួនាទីរបស់ខ្លួនជាគណបក្សជាធម្មតា ហើយអាចចូលរួមរាល់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតសកល និងអសកល ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក្នុងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
អ្នកនាំពាក្យដដែលនេះ បានសង្កត់ធ្ងន់ថា ក្នុងកិច្ចព្រមព្រៀងនយោបាយនៃសម្ព័ន្ធភាព គឺស្មើភាពគ្នាទាំងអស់ បើទោះបីគណបក្សប្រជាជនកម្ពុជាធំជាងក៏ដោយ ហើយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ដោយគោរពសិទ្ធិ និងឯករាជ្យក្នុងការធ្វើកិច្ចការនយោបាយរបស់ពួកគាត់។ «ដូច្នេះសម្ព័ន្ធភាពនេះ មិនមានផលប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគាត់ឡើយ»។ ជាការអះអាងរបស់លោក ជា ធីរិទ្ធ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


