Connect with us

សន្តិសុខសង្គម

ពិន័យរថយន្ត ១ គ្រឿង ដឹក​លើសទម្ងន់ ខណៈ ៣ គ្រឿងទម្លាក់ទំនិញចេញមុនឆ្លងកាត់ជញ្ជីង​នៅ​ខេត្តក្រចេះ

បានផុស

នៅ

រថយន្តធុនធំចំនួន ៤ គ្រឿង ដែលដឹកឧសព្រៃនិងមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមានរថយន្ត ១ គ្រឿង ត្រូវបានរកឃើញដឹក​លើស​ទម្ងន់កំណត់ និងត្រូវបានផាកពិន័យតាមច្បាប់ ខណៈរថយន្ត ៣ គ្រឿងផ្សេងទៀត បានទម្លាក់ឧស​ព្រៃមួយចំនួនចេញពីរថយន្ត មុននឹងបន្តដំណើរទៅមុខទៀត។

ប្រតិបត្តិការចុះបង្ក្រាបរថយន្តខាងលើងនេះ ធ្វើឡើងដោយមានកម្លាំងសមត្ថកិច្ចសហការគ្នារវាងមន្ត្រីប្រចាំ​ការនៅស្ថានីយជញ្ជីងអចល័តកាំពី មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចស្រុកសំបូរ នៅត្រង់ចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រថយន្តទាំង ៤ គ្រឿង ក្នុង​នោះ​រថយន្ត ៣ គ្រឿង បានទម្លាក់ឧសព្រៃមួយចំនួនចេញ មុនពេលបន្តដំណើរ ខណៈរថយន្ត ១ គ្រឿងទៀត ត្រូវបានមន្ត្រីស្ថានីយជញ្ជីង​អចល័តកាំពីឃាត់ និងធ្វើការត្រួតពិនិត្យទាន់ពេលវេលា។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឱ្យដឹងថា មន្ត្រីស្ថានីយជញ្ជីងអចល័តកាំពី បានធ្វើការត្រួតពិនិត្យ និងរកឃើញរថយន្តខាងលើពិតជាបានដឹកលើសទម្ងន់កំណត់ ហើយបានអនុវត្តការផាកពិន័យស្របតាមច្បាប់ជាធរមានរួចរាល់ហើយ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំថ្មគ្រែថា ក្នុងមួយរយៈចុងក្រោយនេះ មានរថយន្តធុនធំមួយចំនួនដែលសង្ស័យថាដឹកលើសទម្ងន់ តែងតែបើកវាងឬគេចពីស្ថានីយជញ្ជីងអចល័តកាំពី ដោយប្រើប្រាស់ផ្លូវមាត់ទន្លេ ជាផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ពីស្រុកសំបូរ ឆ្ពោះទៅកាន់ក្រុងក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម