កីឡា
ការប្រកួត Freestyle លំដាប់ពិភពលោកនៅភ្នំពេញ ចាប់ផ្តើមស្អែក
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Freestyle លំដាប់ពិភពលោកគឺ WFFA Pulse Phnom Penh 2026 នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី៦ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានអ្នកចូលរួមជាង ១០ ប្រទេស។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រជុំជុំដោយកំពូលអត្តពលករហ្វ្រីស្តាយល៍បាល់ទាត់មកពីទូទាំងទ្វីបអាស៊ី ដើម្បីដណ្តើមមេដាយមាស ឡើងទៅកាន់ឆាកអន្តរជាតិ! នេះជាការប្រកួតជើងឯកទ្វីបផ្លូវការ របស់ WFFA Pulse Series ប្រចាំ ៥តំបន់ធំៗ រួមមាន អាស៊ី អាហ្វ្រិក អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង និង អ៉ឺរ៉ុប។

សម្រាប់ឆ្នាំ ២០២៦នេះ កម្ពុជាទទួលបានសិទ្ធិដើម្បីក្លាយទៅជាម្ចាស់ផ្ទះនៃការរៀបចំប្រកួត WFFA Pulse Series គឺ WFFA Pulse Phnom Penh 2026 សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមការឧបត្ថម្ភធំរបស់ក្រុមហ៊ុន Vatttanac។

គោលដំណងដើម្បីជំរុញវិស័យទេសចរណ៍ និងវប្បធម៌ទៅកាន់សកលលោកតាមរយៈវត្តមានរបស់កីឡាករ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencers) មកពីជាង ១០ប្រទេស។ សូមកុំភ្លេច ការប្រកួតមាន រយៈពេល ២ ថ្ងៃគឺ ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ១:០០នាទី។ ចូលរួមទស្សនាដោយសេរី ស្ថិតនៅទីតាំង: The King’s School Vattanacville៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


