Connect with us

ព័ត៌មានជាតិ

គម្រោងផ្លូវបេតុងអាមេប្រវែងជិត ១ គីឡូម៉ែត្រ អាជ្ញាធរ​​ណែនាំ​​ក្រុមហ៊ុនដេញថ្លៃ​បាន​ សាងសង់​ឲ្យមាន​គុណភាព​

បានផុស

នៅ

លោក អ៊ួង សម្បត្តិ អភិបាលរងស្រុកឆ្លូងបានធ្វើការណែនាំដល់ក្រុមហ៊ុនម៉ៅការ ដែលបានប្រកួតប្រជែងឈ្នះនៅក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព បច្ចេកទេស និងស្ដង់ដាសំណង់ ដើម្បីធានាថា សំណង់ផ្លូវបេតុង មានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជម្រុញណែនាំពីលោក អ៊ួង សម្បត្តិ អភិបាលរងស្រុកឆ្លូងនេះ ធ្វើឡើងក្នុងពិធីបើកសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែងជិត ១ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ១៥០មីលីម៉ែត្រ ក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឃុំមួយនេះ មានតម្លៃប៉ាន់ស្មានសរុបចំនួន ៥៧៦,៩៨៣,៦២៩​រៀល។

ជាលទ្ធផលនៃការបើកកញ្ចប់សំណើ គឺមានក្រុមហ៊ុនចំនួន ៣ បានចូលរួមដាក់ពាក្យដេញថ្លៃប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយតម្លាភាព។

ដោយផ្អែកលើតម្លៃដែលបានបង្ហាញនៅលើក្តារខៀន ក្នុងនោះរួមមាន៖ ក្រុមហ៊ុនទី១៖ អ៉ឹង ចាន់ឡា តម្លៃដេញថ្លៃ៖ ៤៥៦,០០០,០០០ រៀល ក្រុមហ៊ុនទី២៖ ម៉ៅ សាវ៉េត តម្លៃដេញថ្លៃដំបូង៖ ២៧៣ ០៦០ ០០០ រៀល និងក្រុមហ៊ុនទី៣៖ ចាំង ម៉ានីមិច តម្លៃដេញថ្លៃ៖ ៣៩៨ ០៥០ ០០០ រៀល។ ប៉ុន្តែក្រោយពីមន្ត្រីជំនាញនៃទីចាត់ការផែនការ និងវិនិយោគខេត្ត បើកកិច្ចប្រជុំជាមួយលោកស្រីមេឃុំដំរីផុង និងក្រុមប្រឹក្សាឃុំរួចមក ស្រាប់តែមានការប្រែប្រួលកែតួរលេខថវិការរបស់ក្រុមហ៊ុន ម៉ៅ សាវ៉េត តម្លៃដេញថ្លៃដំបូង៖ ២៧៣ ០៦០ ០០០ រៀល កែដំឡើងទៅជា ៥១៣ ០០០ ០០០ រៀល។

ពាក់ព័ន្ធជុំវិញការកែឯកសារដេញថ្លៃគម្រោង និងភាពមិនប្រក្រតីខាងលើនេះផងដែរ លោកស្រី សឹម ស្រីពុំ មេឃុំដំរីផុង បានបញ្ជាក់ឲ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះថា ជាលទ្ធផលនៃដំណើរការបើកកញ្ចប់សំណើរ គឺមានក្រុមហ៊ុនចំនួន ៣ បានចូលរួមដាក់ពាក្យដេញថ្លៃប្រកួតប្រជែង នៃការបើកសំណើដេញថ្លៃនេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងស្របតាមនីតិវិធីច្បាប់ ដើម្បីធានាបាននូវតម្លាភាព និងគុណភាពខ្ពស់ក្នុងការស្ថាបនាផ្លូវបេតុងអាមេនេះ សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំដំរីផុងទាំងមូល។

ទោះជាយ៉ាណាក្តី អភិបាលរងស្រុកឆ្លូង ក៏បានសង្កត់ធ្ងន់ឱ្យក្រុមហ៊ុនគោរពតាមកិច្ចសន្យា និងពេលវេលាកំណត់នៃការសាងសង់ឱ្យបានត្រឹមត្រូវ ព្រមទាំងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការត្រួតពិនិត្យបច្ចេកទេសផងដែរ៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម