ព័ត៌មានអន្ដរជាតិ
កុងហ្គោ រឹតមិនស្រួល ដោយ ត្រឹម២៤ម៉ោង មានមនុស្សឆ្លងជំងឺអេបូឡា ដល់ទៅ ៧១ករណី
ស្ថានការណ៍រាតត្បាតជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រឹតតែមិនស្រួលទៅៗហើយ ដោយត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយ ការឆ្លងគឺមានកម្រិតធ្ងន់ធ្ងរមែនទែន ពោលគឺ មនុស្សរហូតដល់ ៧១នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន ជំងឺដ៏កាចសាហាវនេះ។

តាមការផ្សាយរបស់ Reuters ដោយដកស្រង់សេចក្តីប្រកាស របស់ក្រសួងសុខាភិបាលកុងហ្គោ កាលពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៦, ត្រឹមមួយថ្ងៃគត់ ក្រសួងបានរកឃើញអ្នកឆ្លងថ្មី ចំនួន ៧១នាក់ ដែលនេះគឺជាហានិភ័យដ៏ខ្លាំងមួយ ឈានដល់ការព្រមានអំពីការឆ្លងរាលដាល ក្នុងសហគមន៍ក្នុងល្បឿនដ៏លឿនមិននឹកស្មានដល់ បង្កក្តីបារម្ភជាទីបំផុត។
បូករួមទាំងការរកឃើញថ្មីនេះទៀត ករណីឆ្លងជំងឺអេបូឡា ដែលកុងហ្គោ បានចងក្រងជាផ្លូវការ គឺមានចំនួនសរុប ៤៥២ករណី ខណៈ ៨២នាក់ទៀត ស្លាប់។

សូមជម្រាបជាថ្មី ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ នាពេលបច្ចុប្បន្ន គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។
វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។

រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


