សន្តិសុខសង្គម
នរគបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបក្មេងទំនើងប្រើហិង្សា-ឆក់ សរុបចំនួន១៧នាក់ យកបង្ហាញមុខជាសាធារណៈ
នរគបាលព្រហ្មរាជធានីភ្នំពេញ សហការជាមួយនរគបាលខណ្ឌមានជ័យ ធើ្វការស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងប្រើហិង្សា កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃ ធ្ងន់ធ្ងរ យកមកបង្ហាញមុខជាសាធារណៈរួច បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការ ជាមួយកម្លាំងអធិការខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៧នាក់ ពាក់ព័ន្ធនិងបទល្មើស ០៣ ករណី ដូចខាងក្រោម ៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃ ធ្ងន់ធ្ងរ) ប្រព្រឹត្តនៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាល ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ម៉ោង១៥ និង ៣០នាទី។ ដកហូតបានវត្ថុតាងដាវធ្វើសកម្មភាព ២ដើម , ករណីទី០២ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង ៣០ នាទីយប់ ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស (វាយទៅលើជនរងគ្រោះ នឹងវាយសមត្ថកិច្ច) ប្រព្រឹត្តនៅចំណុច បុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង ដងឆត្រ័ធ្វើសកម្មភាព ៣ដើម ដែកទីបជ្រុង ចំនួន១ជ្រុង , ករណីទី០៣ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៤៣នាទី ឆក់ទូរស័ព្ទដៃ (បានសម្រេច) ប្រព្រឹត្តនៅចំណុចមុខហាងចិន មុខបុរីពិភពរស្មី ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែរលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ រួមជាមួយនិងវត្ថុ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកបក្ខនៅសេសសល់កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់ ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


