កូវីដ-១៩
អាជ្ញាធរខេត្តកំពង់ស្ពឺ តម្រូវឲ្យផ្សារទាំងអស់ទទួលអតិថិជនត្រឹមតែ៥០%ប៉ុណ្ណោះ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានតម្រូវឲ្យផ្សារទាំងអស់ នៅក្នុងខេត្តទទួលអតិថិជនចំនួនតែត្រឹម៥០ភាគរយនៃសមត្ថភាពផ្ទុកសរុប ហើយអាជីវករ ឬម្ចាស់អាជីវកម្មត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យបរិស្ថាន និងរក្សាតម្លៃបានសមរម្យលើគ្រប់ទំនិញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៣ ឧសភានេះ បានឲ្យដឹងថា ជាមួយគ្នានេះ គ្រប់ផ្សារត្រូវរៀបចំឲ្យមានច្រកចូល និងច្រកចេញ ដាច់ដោយឡែកពីគ្នា រៀបចំឲ្យមានប្រព័ន្ធស្កេនQR code ម៉ាស៊ីនវាស់កម្តៅ បាញ់អាល់កុល ព្រមទាំងកត់ត្រាឈ្មោះ និងលេខទូរសព្ទរបស់អតិថិជននៅខាងមុខច្រកចូល។ គ្រប់ភាគទាំងអស់រួមមានគណៈគ្រប់គ្រងផ្សារ សន្តិសុខ អាជីវករ និងអតិថិជន ត្រូវពាក់ម៉ាស់ជាប្រចាំ និងត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រកន្លះពីគ្នា។ សម្រាប់អាហារដ្ឋាននៅក្នុងផ្សារ ត្រូវរៀបចំឲ្យមានទឹកក្តៅនៅលើតុ ដើម្បីសម្លាប់មេរោគលើចាន ស្លាបព្រា និងកែវ។ត្រូវរៀបចំឲ្យមានសាប៊ូ និងអាល់កុលលាងដៃនៅច្រកចូល ឬច្រកចេញបន្ទប់ទឹក និងទីតាំងចាំបាច់ផ្សេងទៀត។


រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ នឹងមិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង នោះឡើយ។ ក្នុងករណីមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំខាងលើ អាជីវករ ម្ចាស់អាជីវកម្មអាចប្រឈមទៅនឹងការបិទអាជីវកម្ម និងវិធានការច្បាប់ជាធរមាន។ រដ្ឋបាលខេត្តបានចាប់ផ្តើមរៀបចំផ្សារទាំងអស់ ក្នុងខេត្តឲ្យក្លាយជាផ្សារសុវត្ថិភាពបណ្តោះអាសន្ន និងកំពុងបន្តរៀបចំផ្សារមិនរៀបរយមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដើម្បីធានារក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ។


គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ឧសភាឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦០នាក់មានអ្នកជាសះស្បើយចំនួន១៤នាក់ស្លាប់ចំនួន២នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៤នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



