ព័ត៌មានអន្ដរជាតិ
សេដ្ឋីឥណ្ឌា-អាមេរិកម្នាក់នេះផ្តល់១០លានដុល្លារដល់មន្ទីរពេទ្យឥណ្ឌា
អ្នកជំនួញប្រាក់ពាន់លានដុល្លារជនជាតិឥណ្ឌា-អាមេរិក លោក Vinod Khosla បានសន្យាបរិច្ចាគថវិកាចំនួន១០លានដុល្លារអាមេរិកសម្រាប់ទិញសម្ភារៈអ៊ុកស៊ីសែនដល់មន្ទីរពេទ្យនៅប្រទេសឥណ្ឌាដែលប្រព័ន្ធសុខាភិបាលកំពុងដុនដាបខ្លាំងពីកូវីដ-១៩។

នេះជាការរួមចំណែកជួយដល់រដ្ឋាភិបាលឥណ្ឌាដែលកំពុងជួបការលំបាកខ្លាំង ហើយប្រជាជនឥណ្ឌារាប់ពាន់នាក់បានកំពុងបាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារការរាតត្បាតជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។
នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter លោក Vinod Khosla ស្ថាបនិកក្រុមហ៊ុន Sun Microsystem បាននិយាយថា មានសេចក្តីត្រូវការដើម្បីសង្គ្រោះអាយុជីវិត ប្រសិនបើកាន់តែបណ្តោយ កាន់តែបាត់បង់ជីវិតមនុស្សថែមទៀត។
លោកបាននិយាយថា ៖«សម្រាប់ការផ្តល់ជូននេះមិនគ្រប់គ្រាន់ទេ។ ពួកគេបានទទួលសំណើរសម្រាប់អ៊ុកស៊ីសែន ២០ ០០០, ម៉ាស៊ីនស៊ីឡាំងចំនួន ១៥០០០, គ្រែសង្គ្រោះបន្ទាន់៥០០, គ្រែសម្រាកព្យាបាលកូវីដ-១៩ ចំនួន ១០ ០០០ ពីមន្ទីរពេទ្យ និងអង្គការមិនរកប្រាក់ចំណេញទូទាំងប្រទេសឥណ្ឌាជារៀងរាល់ថ្ងៃ។ យើងត្រូវធ្វើការជាបន្ទាន់ច្រើនណាស់»។
លោកបានបញ្ជាក់ថា ៖«គ្រូសារ Khosla បន្ថែមទឹកប្រាក់១០លានដុល្លារអាមេរិកដល់ប្រទេសឥណ្ឌាបន្ថែមលើការប្តេជ្ញាចិត្តរបស់ខ្លួនពីមុនដើម្បីជួយសម្រាល និងសង្ឃឹមថា អ្នកផ្សេងនឹងចូលរួមចំពោះការត្រូវការបន្ទាន់នេះដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


