ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យជួរមុខពេទ្យរុស្សី បានជួយសម្រាលកូនដល់ស្ត្រីមានវិជ្ជមានកូវីដ១៩ ចំនួន៩នាក់មកហើយ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី)បានឲ្យដឹងថា រហូតមកដល់ពេលនេះក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងសម្រាលកូនជូនស្ត្រីជាអ្នកជំងឺកូវីដ-១៩បានចំនួន៩នាក់ប្រកបដោយសុខសុវត្ថិភាព។

លោកសាស្ត្រាចារ្យបានបន្តថា ជាក់ស្តែងនៅយប់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។

លោកសាស្ត្រាចារ្យ ងី ម៉េងបានបញ្ជាក់ថា « តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ»។

គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាមន្ទីរពេទ្យលេចធ្លោមួយដែលបានជួយព្យាបាលជំងឺកូវីដ ១៩បានជាសះស្បើយយ៉ាងច្រើន ហើយបច្ចុប្បន្នមន្ទីរពេទ្យនេះរួមនឹងមន្ទីរពេទ្យល្លួងម៉ែ ត្រូវបានក្រសួងសុខាភិបាលដាក់សម្រាប់ព្យាបាលអ្នកជំងឺកូវីដណា ដែលមានភាពធ្ងន់ធ្ងរប៉ុណ្ណោះ៕
ដោយ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


