ព័ត៌មានអន្ដរជាតិ
នៅថៃ! ក្មេងមិនទាន់គ្រប់អាយុ បើករថយន្ត បុករះព្រះសង្ឃកំពុងនិមន្តធម្មយាត្រា, សុគត ៨អង្គ និងរបួសធ្ងន់ ១៣អង្គ
ព្រះសង្ឃថៃ ៨អង្គ បានសុគត និង ១៣អង្គទៀតរបួសធ្ងន់ ត្រូវសង្គ្រោះបន្ទាប់ ដោយសារត្រូវរថយន្តបុករះ ពេលកំពុងនិមន្តធម្មយាត្រា នៅខេត្ត Mukdahan។

តាមការផ្សាយរបស់ Khaosod, គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុក Mueang ដោយព្រះសង្ឃ ៥អង្គ ត្រូវសុគតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈ ៣អង្គទៀត សុគតពេលបញ្ជូនដល់មន្ទីរពេទ្យ។
តាមការឲ្យដឹងពីប៉ូលិស, រថយន្តបង្កជារថយន្តប្រភេទភីកអាប់ បើកបរដោយក្មេងមិនទាន់គ្រប់អាយុ ហើយការស៊ើបអង្កេត បានឲ្យដឹងថា កុមារម្នាក់នោះ បានយករថយន្តរបស់ឪពុកម្តាយមកបើកបរ ទាំងគ្មានការអនុញ្ញាត។
យ៉ាងណា ពេលនេះ ប៉ូលិសកំពុងប្រមូលព័ស្តុតាង និងបើកការស៊ើបអង្កេត ជាបន្តទៀត៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


