Connect with us

ជីវិតកម្សាន្ដ

Song Joongki សុំទោស​ទៅ​កាន់​ទស្សនិកជន ចំពោះ​បញ្ហា​រំខាន​ក្នុង​រឿង Vincenzo

បានផុស

នៅ

រឿង​ភាគ​កូរ៉េ ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព​ជាង​គេ​នៅ​ប៉ុន្មាន​ខែ​នេះ​គឺ​រឿង Vincenzo ដែល​ជា​ការសម្ដែង​ពី​តួឯក​ប្រុសសង្ហា និង​ជា​តារាសម្ដែងកំពូលប្រចាំប្រទេសកូរ៉េខាងត្បូង Song Joongki។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ Song Jonngki បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព៌ត៌មាន​អំពី​រឿងភាគថ្មី​របស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រមានការ​ពេញចិត្ត​ជា​ខ្លាំង។ ប៉ុន្តែ Song Joongki ក៏​បាន​ធ្វើការ​សុំទោស​ទៅ​កាន់​អ្នក​ទស្សនា​គ្រប់គ្នា​ចំពោះ​ចំណុច​ខ្វះខាត​មួយ​ចំនួន ពិសេស​ការ​ដាក់​ពាណិជ្ជកម្ម​ចិន​នៅ​ក្នុង​រឿង​ភាគ​នេះ​មាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់។

Song Joongki បាន​បន្ថែម​ទៀត​ថា ដំបូង​ឡើយ​រូប​គេមាន​ភាព​ស្ទាក់ស្ទើរ​ខ្លះ​ពេល​ទទួល​បាន​ស្គ្រីប​រឿង Vincenzo ដោយ​គិត​ពី​ចរិតលក្ខណៈ​តួអង្គ​ដែល​ខ្លួន​ត្រូវ​សម្ដែង។ ម៉្យាងវិញទៀត ការ​ដាក់ពាណិជ្ជកម្ម​ច្រើន​នៅក្នុងរឿងវាក៏ជាផលរំខានខ្លាំងដល់អ្នកទស្សនា ដែលធ្វើ​ឲ្យ​រូបគេ​មាន​ការព្រួយ​បារម្ភ​ពី​អារម្មណ៍​របស់​ទស្សនិកជន​យ៉ាង​ខ្លាំង​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង Vincenzo បាន​ថត​បញ្ចប់នៅត្រឹមភាគទី ២០ ដោយ​ទទួល​បាន​ការ​គាំទ្រ​នៅជុំវិញពិភព​លោក​ឡើងដល់ ១៤.៦៣% នេះបើយោងទៅតាម AGB Nielsen៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖តារា​កូរ៉េ ៥ រូប ជាប់​ឈ្មោះ​ក្នុង​បញ្ជី «30 Under 30» ជា​តារា​ អាស៊ី​ដ៏​ប្រជាប្រិយភាព​ឆ្នាំ ២០២១

ចុចអាន៖មូល​ហេតុនេះ ទើប​បាន​ជា Lee Kwang Soo ត្រូវ​បញ្ចប់​ការងារ​ក្នុង​កម្មវិធី «Running Man» ដែល​ធ្វើការ​អស់​រយៈពេល ១១ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម