កូវីដ-១៩
ក្រុមហ៊ុន Pfizer-BioNTech ផ្ដល់វ៉ាក់សាំងចាក់ដល់អត្តពលិកព្រឹត្តិការណ៍កីឡាអូឡាំពិក ដើម្បីធានាការប្រកួតប្រកបដោយសុវត្ថិភាព
គណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនឱសថ Pfizer-BioNTech បានយល់ព្រមបរិច្ចាគ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់អត្តពលិក និងបុគ្គលិក នៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅទីក្រុងតូក្យូ ឆ្នាំ ២០២០ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅឆ្នាំនេះ បន្ទាប់ពីត្រូវបានពន្យារពេល ដោយសារការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ។

IOC បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ជាផ្នែកមួយនៃផែនការ ដើម្បីធានានូវការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ២០២០ ប្រកបដោយសុវត្ថិភាព IOC បានប្រកាសចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីបរិច្ចាគ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនក្រុមហ៊ុន សម្រាប់អ្នកចូលរួមប្រកួតមកពី គណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិក នៅជុំវិញពិភពលោក” ។
IOC បានបន្ថែមថា “គណៈកម្មាធិការជាតិអូឡាំពិក (NOCs) នឹងធ្វើការ ជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីសម្របសម្រួល ការចែកចាយតាមមូលដ្ឋាន ស្របតាមគោលការណ៍ណែនាំ នៃការចាក់វ៉ាក់សាំង របស់ប្រទេសនីមួយៗ និងស្របតាមបទប្បញ្ញត្តិក្នុងតំបន់” ។

IOC បានកត់សម្គាល់ថា អ្នកចូលរួមប្រកួតជាច្រើន នឹងត្រូវបានចាក់វ៉ាក់សាំង មុនពេលទៅដល់ប្រទេសជប៉ុន ដោយផ្អែកលើការឆ្លើយតបពី NOCs និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកជាតិ (NPCs) ។
គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍មួយនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ប៉ុន្តែមិនមានអ្នកទស្សនាបរទេសនោះទេ ដោយសារតែវិធានការសុវត្ថិភាព នៃជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កាណាដាជាប្រទេសដំបូងអនុញ្ញាតវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ ១២ ទៅ ១៥ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


