ព័ត៌មានជាតិ
អាជ្ញាធរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ទទួលបានបុរាណវត្ថុពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី
ឧត្តរមានជ័យ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីការិយាល័យបេតិកភណ្ឌ ចុះធ្វើការប្រគល់ និងទទួលបុរាណវត្ថុចំនួន ៦ ដុំ/រូប ពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី ដើម្បីយកមកថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិយើងទាំងអស់គ្នា។ នៅក្នុងការប្រគល់ និងទទួលបុរាណវត្ថុនេះគឺមានការសហការ ជាមួយនគរបាលការពារបេតិកភណ្ឌខេត្ត មន្ត្រីរដ្ឋបាលក្រុងសំរោង លោកចៅសង្កាត់អូរស្មាច់ លោកមេប៉ុស្តិ៍ មេភូមិ រួតចំប៉ី ហើយនិងប្រជាការពារ ភូមិផងដែរ។
ជាមួយគ្នានេះដែរក៏បានចុះពិនិត្យ និងចុះបញ្ជីសារពើភណ្ឌធ្វើសលាកបត្របុរាណវត្ថុចំនួន ១០ ដុំ/រូប នៅវត្តគីរីមង្គល (វត្តអូរស្មាច់) និងបានធ្វើលិខិតការធានារក្សាទុកបុរាណវត្ថុ ជាមួយចៅអធិការវត្ត ដែលធានាការរក្សាទុកបុរាណវត្ថុទាំងនោះកុំឲ្យបាត់បង់ ឬ ខូចខាតដោយប្រការណាមួយ៕
ដោយ ៖ ចាន់ ធី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង