កូវីដ-១៩
អ្នកជំនាញប្រាប់ពីរបបអាហារសម្រាប់អ្នកជំងឺកូវីដកម្រិតស្រាល គួរទទួលទានឲ្យឆាប់ជាសះស្បើយរហ័ស
កូវីដ កំពុងវាយលុកលើពិភពលោក ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យមាំទាំក្នុងគ្រានេះ។ ប៉ុន្តែបើទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណា ក៏នៅតែមិនអាចចៀសផុតពីជំងឺឆ្លងដែរ។
ក្នុងករណីនេះអ្នកជំនាញអាហារូបត្ថម្ភដ៏ល្បីល្បាញលោកស្រី Pooja Makhija បានបង្ហាញនូវបញ្ជីអាហារដែលអ្នកជំងឺកូវីដក្នុងកម្រិតស្រាល គួរតែព្យាយាមបញ្ចូលក្នុងរបបអាហាររបស់ខ្លួនជាប្រចាំថ្ងៃ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ជាពិសេសឆាប់ជាសះស្បើយរហ័ស។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចូលប្រូតេអ៊ីនល្អៗ ទៅក្នុងរបបអាហារ។ លោកស្រីបាននិយាយថា “ប្រូតេអ៊ីនដែលមានគុណភាពល្អនឹងបង្កើនអង់ទីគ័រដើម្បីការពារអ្នក” ។ អាហារទាំងនោះអ្នកអាចរួមបញ្ចូលជាមួយបន្លែបៃតង ស៊ុបមាន់ ស៊ុតទាស៊ុតមាន់ ផ្លែឈើចម្រុះនិងគ្រាប់ធញ្ញជាតិដែលផ្ដល់ជីជាតិដល់រាងកាយបន្ថែមទៀត។

លោកស្រីបន្ថែមថា ការបាត់បង់ក្លិននិងរសជាតិអាចធ្វើឲ្យអ្នកជំងឺងាកទៅរកអាហារឥតប្រយោជន៍ឬអាហារដែលសំបូរជាតិស្ករនិងអំបិល។ អាហារទាំងនេះសម្រាប់អ្នកជំងឺកូវីដគួរតែត្រូវបានជៀសវាង ហើយផ្ដោតអារម្មណ៍លើអាហារណាដែលចម្អិននៅផ្ទះនិងមានសុខភាពល្អជាងនេះប៉ុណ្ណោះ។

លោកស្រីបន្ថែមចុងក្រាយថា” ជាការពិតណាស់ ការទទួលទានអាហារដែលមានតុល្យភាពនិងចៀសវាងអាហារកែច្នៃ គឺជាទាហានការពារដ៏សំខាន់បំផុតសម្រាប់មុខងារភាពស៊ាំក្នុងរាងកាយ ថែមទាំងធ្វើឲ្យអ្នកជំងឺកូវីដមានសុខភាពល្អ ឆាប់ជាសះស្បើយរហ័ស ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖food.ndtv
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


