KPT+
សញ្ញាបញ្ជាក់ថា Crush ចាត់ ទុកយើងត្រឹមជាមិត្តភក្ដិ
ស្នេហាជារឿងមួយដ៏ស្រស់ស្អាត បើសិនអ្នកទាំងពីរមានចិត្តលើគ្នាទៅវិញទៅមក។ ចុះបើសិនមានតែភាគីម្ខាង តើនឹង ទៅជាយ៉ាងណាវិញ?
នេះគឺជាសញ្ញាមួយចំនួនដែលបង្ហាញថា មនុស្សដែលយើងបានស្រលាញ់ចង់ក្លាយមិត្តភក្ដិជាមួយយើង ច្រើនជាង ស្នេហា។
១. ទៅខាងក្រៅទាល់តែមានក្រុមមិត្តភក្ដិទៅជាមួយ

នៅពេលដែលមនុស្សពីរនាក់កំពុងមានចិត្តលើគ្នា ពួកគេតែងចង់ចំណាយពេលជួបគ្នាមិនខាន។ ប៉ុន្តែមនុស្សម្នាក់ដែល ចាត់ទុកយើងត្រឹមមិត្ត ហើយដឹងថាយើងមានអារម្មណ៍យ៉ាងណាចំពោះគេទៀតនោះ គេនឹងប្រើក្រុមមិត្តជារនាំងដើម្បី ការពារខ្លួនគេពីយើង។
២. មិនមានការចែចង់លេបខាយភាសាស្នេហា

មនុស្សពីរនាក់បើមានចិត្តលើគ្នាប្រាកដជាមានការចែចង់ដោយធម្មជាតិមិនខាន។ បើមិនមានយោបល់ ឬ កាយវិការណាមួយដែលអាចឱ្យយើងបានដឹងពីពួកគេទេ នោះគឺជាសញ្ញាបង្ហាញថា ពួកគេចង់ក្លាយជាមិត្តភក្ដិនឹងយើង។
៣. ពួកគេមិនផ្ញើសារ ឬទូរស័ព្ទមកយើងសោះ

យើងអាចកំពុងតែអង្គុយរង់ចាំទូរស័ព្ទ ឬការផ្ញើសារមកពីភាគីម្ខាងទៀត។ ប៉ុន្តែបែរជាស្ងាត់សូន្យ គ្មានសូម្បីសំឡេង លោតលើអេក្រង់ ឬក៏យើងបានសរសេរស្ទេតធឺស ដ៏វែងអន្លាយចាក់ដោតចិត្តលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏មិនឃើញគេ ចូលមកខមិនតបឡើយ។
និយាយរួមគេមិនដែលផ្ញើសារ ឬទូរស័ព្ទមកយើងសោះ បើមានសន្ទនាគឺមានតែមួយគត់ដែលទាក់ទងនឹងរឿងអ្វីផ្សេង ទៅវិញ។ បើមានចិត្តលើគេស្រាលៗ ដកខ្លួនកាន់តែឆាប់ កាន់តែល្អ បើមិនទាន់លង់ជ្រៅទេ។
៤. គេតែងតែនៅឆ្ងាយពីយើងគ្រប់ពេល

នៅពេលដែលយើងដើរលេងតាមខេត្តឆ្ងាយៗជាមួយមិត្តភក្ដិមនុស្សដែលយើងលួចស្រលាញ់មិនបាននៅជិតយើងតែ គេតែងតែជៀសឆ្ងាយពីយើងគ្រប់ពេល។ មនុស្សពីរនាក់ បើចូលចិត្តគ្នាពួកគេតែងតែចង់នៅក្បែរគ្នាជានិច្ច។
រៀនសម្គាល់ភាសារាងកាយរបស់គេនៅក្នុងក្រុម។ តើពួកគេហាក់ដូចជាចូលក្នុងការសន្ទនារបស់យើង ឬគ្រាន់តែចាត់ ទុកយើងដូចអ្នកដទៃដែរឬទេ?
៥. គេមិនមានប្រតិកម្មចំពោះចំណាប់អារម្មណ៍របស់យើង

តើពួកគេមានប្រតិកម្មយ៉ាងណាចំពោះចំណាប់អារម្មណ៍របស់យើង? បើគេមិនអើពើនឹងអ្វីដែលយើងបាននិយាយ ឬ ចែចង់ត្រឡប់មកវិញ នោះជាសញ្ញាមួយដែលយើងគួរដកថយប្រញាប់។
កុំខ្ជះខ្ជាយពេលវេលា ឬកម្លាំងរបស់យើងទៅលើនរណាម្នាក់ដែលមិនចង់នៅជាមួយយើង ឬមិនមានអារម្មណ៍សូម្បីតែ បន្តិចសោះ។
៦. និយាយពីស្នេហាផ្សេងទៀតនៅចំពោះមុខយើង

ជារឿងមួយឈឺចាប់បំផុតនៅពេលដែលយើងមានអារម្មណ៍ចំពោះនរណាម្នាក់ ហើយគេវិញបែរជានិយាយជាមួយយើង ពីមនុស្សដែលគេចាប់អារម្មណ៍ទៅវិញ។
ភាគច្រើននៅពេលដែលនរណាម្នាក់និយាយពីចំណាប់អារម្មណ៍ស្នេហាដទៃទៀតជាមួយយើងគឺដោយសារតែពួកគេ មិន ចង់ណាត់ជួប ឬគ្មានអារម្មណ៍ស្រលាញ់យើងបន្តិចណាឡើយ។ គេគ្រាន់តែចង់ធ្វើជាមិត្ត ហើយមិនចង់ធ្វើបាបផ្លូវចិត្តយើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖powerofpositivity
ចុចអាន៖ ខ្ញុំមានជំងឺផ្លូវចិត្ត តើគួរសុំបែកគ្នាជាមួយដៃគូឬអត់?
ចុចអាន៖ នៅពេលមនុស្សប្រុសបេះដូងដែកចាប់ផ្តើមលង់ស្នេហ៍លើស្រីម្នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


