KPT+
នៅពេលមនុស្សប្រុសបេះដូងដែកចាប់ផ្តើមលង់ស្នេហ៍លើស្រីម្នាក់
ការធ្លាក់ក្នុងអន្លង់ស្នេហ៍ គ្មានអ្នកណាជៀសរួចទេ ទោះអ្នកនោះមើលពីក្រៅដូចជាបេះដូងដែកយ៉ាងណាក្តី។ សេចក្តីស្នេហាទោះបីមិនមានរូបមន្តពិតប្រាកដ តែមានចរិកលក្ខណៈខ្លះ ដែលបុរសឬនារីបេះដូងដែករកឃើញថា មិនអាចខ្វះបាន ចង់មានមកស្អំថ្នមជីវិត ហើយចំពោះមនុស្សប្រុស ដែលពិបាកៗពេល ចេះលង់ស្រលាញ់ស្រីណាម្នាក់គេនឹងក្លាយជាមានចរិតលក្ខណៈខាងក្រោម នេះងាយសម្គាល់ដឹង៖
១. សរសើរនាងនឹងណែនាំឱ្យស្គាល់មិត្តភក្តិ
មនុស្សឯកោ មនុស្សបេះដូងថ្ម មនុស្សក្រអឺត មនុស្សស្ងាត់ឈឹង ស្រាប់តែមកបង្ហាញយើងឱ្យស្គាល់ មិត្តភក្តិគាត់ សរសើរនាង នៅចំពោះមុខមិត្តភក្តិ គឺជាតម្រុយធំមួយអាចជារឿងគួរឱ្យជឿបានថា គេទំនងជាកំពុងបាក់ស្រឹបៗហើយ។ ប្រសិនបើគេសរសើរយើងនៅចំពោះមុខពួកគេម្តងហើយម្តងទៀត អាចជាសញ្ញាប្រយោលថា គេមិនអាចទប់ចិត្តដែលកំពុងរំភើបចំពោះយើងបានទេ។
២. ការពារ
បើគេនោះក្លាយជាមនុស្សមិនខ្លាចក្នុងការចេញមុខនិយាយការពារ ធ្វើសកម្មភាពឃុំគ្រង ចាត់ចែង ផ្តល់កិត្តិយសយើង នៅចំពោះមុខមនុស្សគ្រប់គ្នា អ្នកមិនចាំបាច់តែសូម្បីតែគិត មនុស្សប្រុសចេញមុខការពារតែនារីណាដែលមានរូបភាព ក្នុងបេះដូងគេតែប៉ុណ្ណោះ។
៣. សមត្ថភាពគ្រប់គ្រងអារម្មណ៍
បើពីមុនបុរសនោះមិនមែនជាមនុស្សចេះ គ្រប់គ្រងទឹកមុខ មិនយល់ពីអារម្មណ៍គេឯង ឆាប់ខឹង ឆាប់ពេបជ្រាយ ពេលនេះបែរមកជាព្រមស្តាប់ ព្រមប្តូរ ហើយនៅស្ងាត់ស្ងៀមមិនងាយខឹងសម្បារ នោះគឺជាទេវកថានៃសេចក្តីស្នេហា។ ទោះពួកគេបង្ហាញអារម្មណ៍ចេញមកតិចជាងស្ត្រីតែយើងអាចសម្គាល់ដឹង។
៤. រកលេសនិយាយឈ្មោះនាង
ពេលមនុស្សប្រុសមានអ្នកក្នុងបេះដូង គេជួយខ្លួនឯងមិនបានទេនឹងបំបាត់ការទន្ទេញ ហៅឈ្មោះនាង ។ មិនតែប៉ុណ្ណោះ គេថែមទាំងព្យាយាមនិយាយអ្វីក៏ដោយឱ្យតែពាក់ព័ន្ធនឹងឈ្មោះនាងឱ្យបានមួយម៉ាត់ដែរ ។ ពេលជួបអ្នកស្គាល់គ្នាគេតែ សួររកនាង ចង់ដឹងដំណឹងនាង គេត្រេកអរពេលឃើញអ្នកណាដែលស្និទ្ធស្នាលនឹងនាង គឺមានអារម្មណ៍ដូចបានឃើញនាង៕
ប្រែសម្រួល៖ តុងឡុង
ប្រភព៖ medium
ចុចអាន៖ ស្នេហាដើរដល់ផ្លូវទាល់ហើយបើមានសញ្ញាទាំងនេះ
ចុចអាន៖ តាមប្រមាញ់បេះដូងនារីល្អម្នាក់មិនពិបាកទេ ប្រសិនដឹងវិធីសាស្ត្រទំាងនេះ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ