ព័ត៌មានជាតិ
យុវតីពីរនាក់ អាយុ ១៨ និង ១៦ ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់
(ខេត្តកំពត)៖ យុវតីពីរនាក់បានរងរបួសយ៉ាងដំណំក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ ហើយបានប៉ះទង្គិចជាមួយរថយន្តប្រភេទសណ្តោងក្នុងទិសដៅបញ្រ្ចាសគ្នា។
ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខទួលបញ្ចុះសពសមាគមចិន ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះមកអន្តរាគមន៍នៅចំណុចកើតហេតុបាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយសារអ្នកបើកបរទាំងសងខាង មានការធ្វេសប្រហែសទើបបណ្តាលឲ្យជួបហេតុការណ៍អាក្រក់បែបនេះ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ធ្វើដំណើរមកពីកើតទៅលិច អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង២ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ដោយឡែករថយន្តបង្កម៉ាកសណ្តោង ធ្វើដំណើរមកពីលិចទៅកើត(បញ្រ្ចាសគ្នា) អ្នកបើកបរ ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីវាស់វែង មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច។ចំណែកយុវតីរងគ្រោះទាំងពីរនាក់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តតាកែវ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


