កីឡា
ធ្លាប់ផ្តួល ចាន់ រតនា Xie Wei ប៉ះឥណ្ឌាល្ងាចនេះ ដើម្បីឱកាសខ្សែក្រវាត់ពិភពលោក
អ្នកលេងគុនចម្រុះចិន Xie Wei បានប្តេជ្ញាយកឈ្នះកីឡាករឥណ្ឌា Kantharaj Agasa ឲ្យបានសម្រាប់ការប្រកួតល្ងាចថ្ងៃសុក្រនេះនៅព្រឹត្តិការណ៍ ONE: FULL BLAST ដើម្បីបន្តបោះជំហានទៅរកឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Flyweight។

Xie Wei ដែលធ្លាប់ផ្តួលជើងខ្លាំងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា បាននិយាយថា ៖«ជាគូប្រជែងធម្មតាម្នាក់មើលមិនឃើញពីផែនការរបស់ខ្ញុំទេ»។
ចាប់តាំងពីប្រឡូកប្រដាល់នៅ ONE Hero Series កាលពីមករា ឆ្នាំ២០១៩មក រូបគេបានក្លាយជាកីឡាករកំពុងលេចធ្លោម្នាក់នៅសង្វៀនប្រដាល់ពិភពលោកនេះ។ រូបគេធ្លាប់បានផ្តួលដៃគូឲ្យសន្លប់៤លើកជាប់គ្នា មុនពេលចាញ់ពិន្ទុជើងខ្លាំង Danny Kingad កាលពីខែមករា ឆ្នាំ២០២០។ ប៉ុន្តែរូបគេបានបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលផ្តួលជើងខ្លាំងកម្ពុជា ចាន់ រតនា ក្នុងទឹកទី៣។

រាត្រីថ្ងៃសុក្រនេះ រូបគេប្តេជ្ញាធ្វើឲ្យបានជោគជ័យលើកីឡាករឥណ្ឌាដែលមានជំនាញចំបាប់ ប៉ុន្តែទើបតែលេចមុខប្រកួតលើកដំបូងនៅ ONEគឺ Agasa។

Xie បាននិយាយថា ៖«ខ្ញុំនឹងទទួលបានជ័យជម្នះជាប់គ្នាភ្លាមៗ។ នៅពេលខាងមុខ ខ្ញុំនឹងក្លាយជាកីឡាករចិនទី១ឈ្នះជើងឯកពិភពលោក»។ សព្វថ្ងៃនៅ កីឡាការិនី Xiong Jing Nan ជាជនជាតិចិនទី១ដែលបានក្លាយជើងឯកគុនចម្រុះពិភពលោក ប៉ុន្តែមិនទាន់មានអ្នកកីឡាបុរសឈ្នះនៅឡើយទេ។ «ខ្ញុំបានឆ្លងកាត់ដៃគូខ្លាំងៗច្រើនមកហើយ ដូចជា Danny Kingad និង ចាន់ រតនា ជាដើម ដូច្នេះថ្ងៃសុក្រនេះ ខ្ញុំជឿជាក់ថា ខ្ញុំនឹងឈ្នះការប្រកួត។ ប៉ុន្តែនេះ ប្រវត្តិសាស្ត្រទើបតែចាប់ផ្តើមប៉ុណ្ណោះ»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


