ព័ត៌មានអន្ដរជាតិ
រហូតដល់ទៅ៧៥ភាគរយ នៃករណីឆ្លងថ្មីនៅចក្រភពអង់គ្លេស អាចជាវីរុសបំប្លែងខ្លួនឥណ្ឌា
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បាននិយាយថា រហូតដល់ទៅ៣ភាគ៤ នៃករណីកូវីដថ្មីក្នុងចក្រភពអង់គ្លេស អាចជាវីរុសបំប្លែងខ្លួនឥណ្ឌា។
ទិន្នន័យរបស់សេវាសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា ករណីនៃវីរុសបំប្លែងខ្លួននេះ បានកើនឡើងពី ៣,៥៣៥ករណី ទៅ ៦,៩៥៩ករណី ចាប់តាំងពីសប្តាហ៍មុនមក។
លោក Hancock បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា រដ្ឋាភិបាលបានគិតទុកជាមុនរួចទៅហើយថា នឹងមានករណីកើនឡើងខ្លាំង ដោយសារតែការរឹតត្បិតត្រូវបានបន្ធូរបន្ថយ។

ប៉ុន្តែលោកនិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឃ្លាំមើលទំនាក់ទំនង រវាងករណីឆ្លងនិងការចូលព្យាបាលក្នុងមន្ទីរពេទ្យ។
កាលពីថ្ងៃព្រហស្បតិ៍ មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន៣,៥៤២ករណី និងការស្លាប់១០នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍នៅក្នុងចក្រភពអង់គ្លេស។
វាជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលចំនួនករណីកូវីដថ្មី បានកើនលើស៣,០០០ករណី។
ទិន្នន័យ PHE បានរកឃើញថា តំបន់ដែលរងផលប៉ះពាល់អាក្រក់បំផុតគឺមានដូចជា Bolton, Bedford និង Blackburn។ ទោះបីជាយ៉ាងណាក៏ដោយ PHE បានបន្ថែមថា មានករណីមួយចំនួនតូចប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួននេះ នៅតំបន់ភាគច្រើននៃប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អបអរកូវីដនៅ ម៉ិកស៊ិកជិត រលត់ ហើយ មេ ដឹក នាំ មិន បារម្ភ ផ្ទុះធំ ទៀត ទេ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



