កូវីដ-១៩
អ្នកឆ្លងជំងឺកូវីដ‑១៩នៅខេត្តបាត់ដំបងកើនឡើងដល់ជាង២០០នាក់ភាគច្រើនជាពលករមកពីថៃ
គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ‑១៩ចំនួន២១០នាក់ ហើយនិងស្លាប់បាត់បង់ជីវិតចំនួន២នាក់។
យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងចុះថ្ងៃទី២៩ ខែឧសភានេះ បានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ‑១៩ថ្មីចំនួន១១នាក់បន្ថែមទៀតក្នុងនោះមាន៤នាក់ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនិង៧នាក់ទៀតជាពលករវិលត្រឡប់មកពីប្រទេសថៃនិងមានអ្នកជាសះស្បើយចំនួន៦នាក់។

តាមរដ្ឋបាលខេត្តការរកឃើញថ្មីចំនួន១១នាក់បន្ថែមទៀតនេះបានធ្វើឱ្យតួលេខនៃអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន២១០នាក់អ្នកជាសះស្បើយចំនួន៧៨នាក់អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន១២៨នាក់ បញ្ជួនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន២នាក់និងស្លាប់ចំនួន២នាក់។
មួយរយៈពេលចុងក្រោយនេះការឆ្លងទៅលើពលករខ្មែរ ដែលធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃហាកមានចំនួនកើនឡើងដែលធ្វើឲ្យក្រសួងសុខាភិបាលបានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវពង្រឹងការធ្វើចត្តាឡីស័កនិងធ្វើតេស្តដល់ពលរដ្ឋដែលទៅពីបណ្តាខេត្តដែលសង្ស័យនិងពលករមកពីក្រៅប្រទេសពិសេសពលករមកពីប្រទេសថៃ។
លោក សាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ការពង្រឹងវិធានការធ្វើចត្តាឡីស័កនិងធ្វើតេស្តកូវីដ ១៩បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមានជំងឺកូវីដ ១៩ជារៀងរាល់ថ្ងៃ នៅបណ្តាប្រទេសជិតខាងហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនផងដែរ។

លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ជាងនេះទៀតត្រូវ ពង្រីកការធ្វើតេស្តរកកូវីដ-១៩ ទៅលើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


