ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួនពលរដ្ឋ២០នាក់ និងមេខ្យល់១នាក់បម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ
កងកម្លាំងនគរបាល និងយោធាឈរជើងយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរប្រុស ស្រី ចំនួន២០នាក់ និងមេខ្យល់១នាក់ នៅចំណុច២ទីតាំងផ្សេងគ្នានៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។

យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីព្រឹក កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍សង្កែ សហការជាមួយកម្លាំងកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ (ស្រី០៨នាក់ កុមារ០២នាក់) នៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ។

ក្នុងនោះឃាត់ខ្លួនអ្នកនាំផ្លូវ ០១នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ ថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងបានប្រគល់ឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំ និងចាត់វិធានការបន្ត។
ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ថ្នល់បំបែក នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ និងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន០៥នាក់ (ស្រី០២នាក់ ក្នុងនោះកុមារតូចអាយុ០៣ឆ្នាំ០១នាក់)បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ។

បន្ទាប់ពីឃាត់ខ្លួន និងសួរនាំ កម្លាំងបានបញ្ជូនទៅទីសំចតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


