ព័ត៌មានជាតិ
សម្ដេចធិបតី ចាត់លោក នេត សាវឿន ឱ្យលុបបំបាត់ការយកលុយក្រៅផ្លូវការពីពលករពេលឆ្លងដែន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឱ្យដឹកនាំគណៈកម្មការចំពោះកិច្ចមួយលើការត្រួតពិនិត្យ និងដោះស្រាយបាតុភាពផ្សេងៗរាល់ការចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែន។

សេចក្ដីសម្រេចររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៣ ខែកញ្ញានេះ ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែនរបស់កម្ពុជា។ គណៈកម្មការចំពោះកិច្ចនេះ ត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជាប្រធាន លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានប្រចាំការ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន និងប្រធានអង្គភាពជំនាញមួយចំនួនទៀត រួមទាំងអភិបាលខេត្តជាប់ព្រំដែនផង ជាសមាជិក។
គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចតាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមរបស់ពលករខ្មែរក្នុងការចេញចូល និងឆ្លងកាត់ព្រំដែន ហើយជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញចូលរបស់ពលករខ្មែរឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ គណៈកម្មការចំពោះកិច្ច ក៏ត្រូវទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរ ពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន សិក្សាស្រាវជ្រាវលើប្រភពបញ្ហា ឬភាពមិនប្រក្រតី ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន ដោយរៀបចំឱ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ ដើម្បីសម្រួលឱ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពមិនប្រក្រតីទាំងនេះបាន។

លើសពីនេះ គណៈកម្មការចំពោះកិច្ច ត្រូវដាក់ចេញវិធានការចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការ យកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ពលករនៅតាមព្រំដែន ដោយត្រូវធ្វើរបាយការណ៍ជូនសម្ដេចប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារលុបបំបាត់ការយកកម្រៃក្រៅផ្លូវការនេះ។
ការបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែន នាពេលនេះ ខណៈកន្លងមក រាល់ការចេញចូល និងការឆ្លងដែនរបស់ពលរដ្ឋ ជាពិសេសពលករ ដែលតែងជួបបញ្ហាលំបាកមួយចំនួនលើភាពមិនប្រក្រតីផ្សេង ពិសេសការទារកម្រៃក្រៅផ្លូវការ៕
-
វប្បធម៌ ជំនឿ៣ ថ្ងៃ មុន
ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ មុន
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
វប្បធម៌ ជំនឿ២០ ម៉ោង មុន
ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
មានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់ក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ