ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ឲ្យកុមារ
យោងតាមការដកស្រង់សម្ដីរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឱ្យដឹងថា ប្រទេសវៀតណាមកំពុងដំណើរការស្នើទិញវ៉ាក់សាំង Pfizer ដើម្បីចាក់ឱ្យកុមារអាយុចន្លោះពី ១២ ទៅ ១៨ ឆ្នាំ។

លោករដ្ឋមន្រ្តីបានធ្វើសេចក្តីប្រកាសនេះក្នុងអំឡុងពេលប្រជុំការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី បារាំង និងស្វីស នៅទីក្រុងហាណូយ នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១។
ជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Long បានស្នើសុំប្រាក់ចំនួន ១៣.៥ លានដុល្លារអូស្រ្តាលី ចេញពីថវិកាជំនួយ ៤០ លានដុល្លារអូស្រ្តាលីដល់ប្រទេសវៀតណាម ក្នុងការបញ្ជារទិញវ៉ាក់សាំងសម្រាប់កុមារ។
ដោយសារមើលឃើញកុមារនិងយុវវ័យងាយនឹងឆ្លងវីរុសកូវីដ-១៩ ដូច្នេះរដ្ឋាភិបាលវៀតណាមគិតថា ពួកគេក៏ស្ថិតក្នុងចំណោមក្រុមដែលគួរទទួលការចាក់វ៉ាក់សាំងដូចគ្នាទៅនឹងក្រុមដទៃទៀតដែរ។

ឯកអគ្គរដ្ឋទូតលោកស្រី Mobyn Mudie មានប្រសាសន៍ថា រដ្ឋាភិបាលអូស្រ្តាលីបានប្តេជ្ញាចិត្តផ្ដល់ជំនួយទឹកប្រាក់ចំនួន ៣១០ លានដុល្លារអូស្រ្តាលីដល់គម្រោង COVAX ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាអាចជួយទិញវ៉ាក់សាំង ជូនដល់ទៅប្រទេសកំពុងត្រូវការ។ ក្នុងនោះប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ ៤០ លានដុល្លារអូស្រ្តាលីដើម្បីទិញវ៉ាក់សាំង និងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន។
យោងតាមអ្នកការទូត អូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារកូវីដ-១៩ ហើយពេលនេះរដ្ឋាភិបាលកំពុងពិចារណាផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាមក្នុងរយៈពេលកន្លះឆ្នាំទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Vietnam Insider
ចុចអាន៖ ល្អណាស់ អាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer ៥០០លានដូសដល់ប្រទេសក្រីក្រ
ចុចអាន៖ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ
ចុចអាន៖ ក្រៅពីវ៉ាក់សាំង មានហេតុផល១ទៀត នាំឲ្យមនុស្សពេញវ័យ ៨០ភាគរយនៅអង់គ្លេស ដុះអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


