ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកសម្រេចដកទ័ពចេញពី អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់
ក្រសួងការពារជាតិបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់នៅសល់ត្រឹម២,៥០០នាក់។
កន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានព្រមានថា លោកនឹងកាត់បន្ថយទំហំកងទ័ពអាមេរិកនៅក្នុងប្រទេសទាំងពីរនេះ។

មន្ទីរបញ្ចកោណនិយាយថា ការកាត់បន្ថយនេះនឹងចូលជាធរមានមុនពេលលោកប្រធានាធិបតី ត្រាំ ចាកចេញពីតំណែង។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានព្រមានពីហានិភ័យខ្ពស់ប្រសិនបើអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថានលឿនពេក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា ប្រទេសនេះមានហានិភ័យជាថ្មីម្តងទៀតក្នុងការក្លាយជាវេទិកាសម្រាប់ពួកសកម្មប្រយុទ្ធអន្តរជាតិដើម្បីរៀបចំការវាយប្រហារ។

បច្ចុប្បន្ន អង្គការណាតូកំពុងដឹកនាំបេសកកម្មបណ្តុះបណ្តាលនិងណែនាំដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ ចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៤ ខ្លួនបានបំពេញបេសកកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថានដោយមានទាហានក្នុងចំនួនខ្ពស់បំផុត១៣ម៉ឺននាក់។
នៅប្រទេសអ៊ីរ៉ាក់ ចំនួនកងទ័ពអាមេរិកនឹងត្រូវកាត់បន្ថយ៥០០នាក់នៅសល់ត្រឹម២,៥០០នាក់ខណៈនៅអាហ្វហ្គានីស្ថាននឹងកាត់បន្ថយពី៤,៥០០នាក់មកនៅប្រហែល២,៥០០នាក់។
រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទីលោក Chris Miller បាននិយាយថា វិធានការនេះគឺឆ្លុះបញ្ចាំងពីគោលនយោបាយរបស់លោក ត្រាំ ក្នុងការនាំសង្រ្គាមនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ទៅរកទីបញ្ចប់ប្រកបដោយជោគជ័យនិងការទទួលខុសត្រូវហើយនាំកងទ័ពដ៏ក្លាហានរបស់យើងត្រឡប់មកផ្ទះវិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


