ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការវាយប្រហារអាកាសជាថ្មីលើជ្រោយ ហ្គាហ្សា
ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារអាកាស ប្រឆាំងនឹងគោលដៅរបស់ក្រុម ហាម៉ាស នៅជ្រោយហ្គាហ្សា បន្ទាប់ពីប៉េងប៉ោងដែលអាចឆាបឆេះ ត្រូវបានបង្ហោះចេញពីទឹកដីនេះ។

ស្នូរនៃការផ្ទុះ ត្រូវបានគេឮក្នុងទីក្រុង ហ្គាហ្សា នៅព្រឹកព្រលឹម ថ្ងៃពុធនេះ។
យោងតាមសេវាកម្មពន្លត់អគ្គិភ័យអ៊ីស្រាអែលបានឲ្យដឹងថា ប៉េងប៉ោងជាច្រើន ត្រូវបានបង្ហោះចេញពីទីក្រុងហ្គាហ្សាទៅប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្តាលឲ្យមានអគ្គិភ័យជាច្រើនកន្លែង។

នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូង ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល១១ថ្ងៃរវាងភាគីទាំងពីរ បានបញ្ចប់នៅក្នុងបទឈប់បាញ់គ្នាមួយកាលពីថ្ងៃទី ២១ ខែឧសភា។
វាបានកើតឡើង បន្ទាប់ពីការហែក្បួនរបស់ក្រុមអ្នកជាតិនិយមជ្វីហ្វនៅក្នុងទីក្រុងយេរូសាឡឹមខាងកើត កាលពីថ្ងៃអង្គារ ដែលបានបង្កឲ្យមានការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធហាម៉ាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្ដហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទីតាំងយោធា ដែលប្រតិបត្តិការដោយក្រុមហាម៉ាសនៅទីក្រុង Khan Yunis និងហ្គាហ្សា។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើការវាយប្រហារអាកាសនេះ បណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសដែរឬអត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


