Connect with us

ព័ត៌មានជាតិ

គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះជាង១០០គ្រាប់​ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​

បានផុស

នៅ

នៅថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កម្លាំងនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧ​ត្ត​រ​មានជ័យ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​រាយការណ៍ថា​ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន១១៤​គ្រាប់ ឃុំ​បេង​ចំនួន៨៥​គ្រាប់ ឃុំ​គោក​មន​ចំនួន០៣​គ្រាប់ ឃុំ​គោក​ខ្ពស់​ចំនួន ២៦​គ្រាប់ នៅក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​បានទទួល​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ដល់ទីតាំង​គ្រាប់ និង​សន្និដ្ឋានថា ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម និងបាន​រាយការណ៍​ជូនអង្គភាព ហាឡូ ត្រាស្ត (HALO) និង​ស៊ីម៉ាក់ មក​យកទៅ​កម្ទេចចោល​នៅ​កន្លែង​មាន​សុ​វត្តិភាព​រួចរាល់​អស់ហើយ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាមនៅមានច្រើនកប់ក្នុងដី។

សូម​ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ងាយរងគ្រោះថា្នក់ ពិសេសក្មេង​តូចៗ។ ការជីកគាស់ ក៏​កាយរុករានដីព្រៃធ្វើ​ចម្ការ​ងាយនឹងគ្រោះថ្នាក់ ដោយសារយុទ្ធភ​ណ្ឌមិនទាន់ផ្ទុះ យើ​ងរួមគ្នាទប់ ស្កាត់​ការគ្រោះថ្នាក់បណ្តាលមកពីសំណល់គ្រឿងផ្ទុះសល់​ពីសម័យសង្គ្រាមក្នុងសហគមន៍យើង ទាំងអស់គ្នា។

នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់វា ហើយរាយការណ៍ជូនភូមិ -​ឃុំ ប៉ុស្តិ៍ នគរបាល នៅក្នុង មូលដ្ឋានរបស់អ្នក ឬក៏ទំនាក់ទំនងមកការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះតាមរយៈលេខ ទូរស័ព្ទ : ០៨៨ ៤៥ ២២២ ៤៥៕​

អត្ថបទ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម