ព័ត៌មានអន្ដរជាតិ
ជួបទល់មុខគ្នាលើកដំបូង បៃដិន និង ពូទីន ព្រមព្រៀងលើរឿងសំខាន់ចំនួន៣
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងធ្វើកិច្ចចរចាស្តីពីការគ្រប់គ្រងអាវុធ បញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ជូនឯកអគ្គរដ្ឋទូតរៀងៗខ្លួនទៅកាន់មុខតំណែងរបស់ពួកគេវិញ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។
កិច្ចពិភាក្សាកាលពីថ្ងៃពុធ គឺជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងកាលពីខែមករា និងមានរយៈពេលច្រើនម៉ោង។
បន្ទាប់ពីកិច្ចប្រជុំកំពូល លោកពូទីន និយាយថា “គ្មានការនិយាយគ្នាតឹងសរសៃ.កអ្វីទេ អំឡុងជំនួបនេះ ខណៈលោក បៃដិន បានចាត់ទុកកិច្ចពិភាក្សានេះថា “វិជ្ជមាន” ហើយមេដឹកនាំទាំង២ បានធ្វើសន្និសីទកាសែត ដាច់ដោយឡែកពីគ្នា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោកពូទីនបានទទួលស្គាល់ថា លោកបៃដិន បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយខ្លួន រួមទាំងជោគវាសនារបស់មេដឹកនាំប្រឆាំងដែលជាប់ពន្ធនាគារលោក Alexey Navalny និងការធ្វើដាក់អ្នកតវ៉ានៅក្នុងប្រទេសរុស្ស៊ីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន បានបង្វែរសំណួរ ហើយផ្ទុយទៅវិញបាន ព្យាយាមផ្តោតលើភាពចលាចលនៅសហរដ្ឋអាមេរិកវិញ ដោយលើកឡើងអំពីចលនាតវ៉ា Black Lives Matter និងការវាយលុកអគារកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
លោកពូទីនក៏បាននិយាយផងដែរថា ទីក្រុងមូស្គូនិង វ៉ាស៊ីនតោន នឹងចាប់ផ្តើមពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចទៅរួចចំពោះសន្ធិសញ្ញាត្រួតពិនិត្យអាវុធ New START បន្ទាប់ពីសន្ធិសញ្ញានេះផុតកំណត់នៅឆ្នាំ ២០២៦។
លោកពូទីននិយាយទៀតថា ប្រទេសរុស្ស៊ីបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សហរដ្ឋអាមេរិក ស្តីពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើម ការពិគ្រោះយោបល់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ មហាអំណាចទាំងពីរ អាមេរិក និងរុស្ស៊ី នៅតែដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រការពារសន្តិសុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


