កីឡា
អ្នកចាំទីជម្រើសជាតិមីយ៉ាន់ម៉ាអត់ហ៊ានទៅស្រុកវិញ ស្វែងរកសិទ្ធិជ្រកកោននៅជប៉ុន
អ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាដែលបង្ហាញពីកាយវិការគោរពប្រឆាំងនឹងរដ្ឋប្រហារនៅកំឡុងពេលការប្រកួតនៅជាយក្រុងតូក្យូមិនបានឡើងយន្តហោះទៅប្រទេសកំណើតវិញទេ និងបានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន។ នេះជាការផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពវឹកវរដ៏អាក្រក់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជំរុញឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំង និងប៉ះទង្គិចគ្នាជាមួយកម្លាំងបង្ក្រាប ហើយនៅតាមតំបន់ដាច់ស្រយាល់មានការប្រយុទ្ធគ្នាជាបន្តបន្ទាប់។

កាលពីខែមុន អ្នកចាំទី Pyae Lyan Aung ដែលស្ថិតនៅបំរ៉ុងបានលើកម្រាមដៃ៣ឡើងលើនៅពេលក្រុមជម្រើសជាតិមីយ៉ាន់ម៉ាគោរពទង់ជាតិមុនពេលប្រកួតជម្រុះជើងឯកពិភពលោក (World Cup)ជាមួយក្រុមជម្រើសជាតិជប៉ុន។ ការលើកដៃបង្ហាញម្រាមដៃ៣ឡើងលើគឺជាសញ្ញាក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារ និងរបបយោធាមីយ៉ាន់ម៉ា។
យោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋជប៉ុន NHK និងទីភ្នាក់ងារសារព័ត៌មាន Kyodo News ថា នៅយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ម្សិលមិញនេះ កីឡាករជាអ្នកចាំទី Pyae Lyan Aung បានប្រាប់មន្ត្រីអន្តោប្រវេសន៍ជប៉ុនម្នាក់នៅព្រលានយន្តហោះទីក្រុងអូសាកាថា គាត់មិនឡើងយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញទេ។
អ្នកចាំទីរូបនេះបាននិយាយដោយមានអ្នកបកប្រែនៅព្រលានយន្តហោះថា ៖«បើខ្ញុំត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ជីវិតរបស់ខ្ញុំនឹងជួបគ្រោះថ្នាក់។ ខ្ញុំសម្រេចចិត្តស្នាក់នៅប្រទេសជប៉ុនសិន»។
អ្នកចាំទីបន្ថែមថា ៖«រដ្ឋាភិបាល និងប្រជាជនជប៉ុនគួរតែដឹងពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាហើយ។ ខ្ញុំសូមអំពាវនាវសុំកិច្ចសហការរបស់អ្នក»។
សូមបញ្ជាក់ថា សញ្ញាគោរពលើកម្រាមដៃឡើងលើ៣ត្រូវបានអ្នកតវ៉ាមីយ៉ាន់ម៉ាប្រើប្រាស់កំឡុងពេលតវ៉ាស្ទើរទូទាំងប្រទេសជាច្រើនខែដែលត្រូវបានកម្លាំងសន្តិសុខមីយ៉ាន់ម៉ាធ្វើការបង្ក្រាបយ៉ាងឃៅឃៅ និងសម្លាប់មនុស្សជាង៨០០នាក់។

កីឡាករបាល់ទាត់ដែលមិត្តរួមក្រុមរបស់ខ្លួនវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញកាលពីម្សិលមិញបាននិយាយថា គាត់នឹងមិនវិលត្រឡប់ទៅប្រទេសកំណើតវិញទេ ប្រសិនបើមេដឹកនាំបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី មិនទាន់វិលមកកាន់អំណាចវិញ។
ប៉ុន្តែអ្នកចាំទីរូបនេះទទួលស្គាល់ពីការព្រួយបារម្ភចំពោះផលអាក្រក់ណាមួយនៃការសម្រេចចិត្តរបស់ខ្លួនដែលអាចប៉ះពាល់ដល់ក្រុមគ្រួសារ និងមិត្តរួមក្រុម។ គាត់ថា ៖«បើគ្រោះថ្នាក់ណាមួយកើតមានដល់មិត្តរួមក្រុម ឬសមាជិកគ្រួសាររបស់ខ្ញុំ ខ្ញុំនឹងវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញដើម្បីឲ្យចាប់ខ្លួន»៕
ប្រទេសជប៉ុនទទួលយកពាក្យស្នើសុំសិទ្ធិជ្រកកោនជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពីខែឧសភា ក្រសួងយុត្តិធម៌បាននិយាយថា ប្រជាជនមីយ៉ាន់ម៉ាដែលមាននៅក្នុងប្រទេសជប៉ុនស្រាប់អាចបន្តស្នាក់នៅទៀតបានដោយសារភាពអាសន្ននៃរដ្ឋប្រហារ និងហិង្សា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


