ព័ត៌មានជាតិ
បិទផ្សារហ៊ុយឡេង សឿ ស្រុកមង្គលបូរី បណ្តោះអាសន្ន ដោយសារមានអ្នកលក់៥នាក់ឆ្លងកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីបានចេញសេចក្តីដំណឹង នាល្ងាចថ្ងៃទី ១៨ ខែមិថុនាឆ្នាំ២០២១ ដោយបញ្ជាក់ថាសូមធ្វើការបិទផ្សារហ៊ុយលេងសឿ ឃុំសឿ ស្រុកមង្គលបូរី ទាំងស្រុងបណ្តោះអាសន្នសិន ព្រោះមានអាជីវករលក់ដូរនៅក្នុងផ្សារនេះក្រុមគ្រូពេទ្យបានយកសំណាក់ទៅពិនិត្យបានរកឃើញអាជីវករឆ្លងជម្ងឺកូវីដ.១៩ ចំនួន៥នាក់ហើយ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងថាដូចនេះអ្នកប៉ះពាល់ផ្ទាល់ជាមួយមួយពួកគាត់ សូមមកធ្វើសំណាកជាបន្ទាន់។លោករ័ត្ន ដាស៊ីណង់បានបញ្ជាក់ឲ្យដឹងបន្តថានៅ ថ្ងៃទី១៨ រដ្ឋបាលស្រុក សហការជាមួយក្រុមគ្រូពេទ្យរដ្ឋបាលឃុំ បានស្វែងរកអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ.១៩ ក្នុងនោះមានអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលមានចំនួន២៥ នាក់ស្រី១៣ នាក់ក្រុមគ្រូពេទ្យបានយកសំណាក់ទៅពិនិត្យនិងធ្វើតេស្តរហ័សគឺមានអ្នកវិជ្ជមានចំនួន៥នាក់ក្នុងនោះ៤នាក់បានចូលទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយចំពោះអ្នកពាក់ព័ន្ធផ្សេងទៀតដែលមានលទ្ធផលវិជ្ជមានកំពុងបន្តធ្វើចាក់សាក់នៅវិទ្យាល័យមង្គលបូរីបន្ត។

លោកបានបន្តឲ្យដឹងទៀតថាអ្នកមានវិជ្ជមានជំងឺកូវីដ.១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារហ៊ុយឡេងសឿជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ.១៩ កាន់តែមានភាពធ្ងន់ធ្ងូដល់សង្គមរដ្ឋបាលស្រុកសម្រេចគោលការណ៍និងធ្វើការបិទជាបណ្ដោះអាសន្ននៅការលក់ដូរគ្រប់ប្រភេទនៅផ្សារហ៊ុយឡេងសឿចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ ៕

វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


