ព័ត៌មានជាតិ
សន្តិសុខម្នាក់ស្លាប់ ឯម្នាក់ទៀតរបួសធ្ងន់ ដោយសារជនមិនស្គាល់មុខលួចបាញ់
សន្តិសុខក្រុមហ៊ុនវើលទ្រីស្តារ (ក្រុមហ៊ុនសូងួន) ម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ដោយសារជនមិនស្គាល់មុខលបបាញ់ដោយកាំភ្លើងកែច្នៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវើលទ្រីស្តារ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សន្តិសុខដែលស្លាប់មានឈ្មោះ នួន ភ័ក្ត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើតក្នុងភូមិតាហោ ឃុំតាហោ ស្រុកតាហោ ខេត្តស្វាយរៀង។ ចំណែកអ្នករងរបួសមានឈ្មោះ ផន ដា ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើតភូមិថ្កូវ ឃុំរលៀប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបញ្ជាក់ថា កាលពីម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនឧកញ៉ា សូ ងួន ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់កាំភ្លើងកែច្នៃបានបាញ់ចេញពីក្នុងព្រៃមកលើសន្តិសុខទាំងពីរនាក់។ ក្នុងនោះម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។
ចំពោះករណីបាញ់ប្រហារនេះ សមត្ថកិច្ចបានកំពុងតាមដាន និងស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីស្វែងរកមុខសញ្ញាជនដៃដល់ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


