ព័ត៌មានអន្ដរជាតិ
កូវីដ-១៩នៅឥណ្ឌូណេស៊ីជិតដល់មាត់ជ្រោះមហន្តរាយហើយ
ការផ្ទុះកូវីដ-១៩នៅប្រទេសឥណ្ឌូណេស៊ីជិតឈានដល់មាត់ជ្រោះមហន្តរាយមួយហើយ ដោយសារវីរុសបំប្លែងខ្លួនឆ្លងលឿន Delta កំពុងវាយប្រហារខ្លាំង និងធ្វើឲ្យមន្ទីរពេទ្យប្រទេសនេះពោរពេញដោយអ្នកជំងឺ។ នេះជាការលើកឡើងរបស់កាកបាទក្រហមនៅថ្ងៃអង្គារ៍ ទី២៩ ខែមិថុនា។
ឥណ្ឌូណេស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃជាង២ម៉ឺននាក់រហូតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងរលកថ្មីនៃវីរុសបំប្លែងខ្លួនដែលឆ្លងកាន់តែអាក្រក់ និងការកើនឡើងនូវចល័ត បន្ទាប់ពិធីបុណ្យតមអាហារមូស្លីមរយៈពេលមួយខែ។

ប្រធានសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឥណ្ឌូណេស៊ី (IFRC) លោកJan Gelfand បានលើកឡើងថា ៖«រាល់ថ្ងៃ យើងឃើញវីរុសបំប្លែងខ្លួន Delta កំពុងវាយប្រហារខ្លាំងនៅឥណ្ឌូណេស៊ីគឺជិតឈានដល់មាត់ជ្រោះមហន្តរាយមួយ»។ លោកបានជំរុញឲ្យឥណ្ឌូណេស៊ីពន្លឿនរឿងចាក់វ៉ាក់សាំង។
មន្ទីរពេទ្យជាច្រើននៅក្នុងតំបន់ក្រហមបានរាយការណ៍ពីចំនួនអ្នកជំងឺច្រើនលើសសមត្ថភាព ក្នុងនោះនៅទីក្រុងហ្សាការតាដែលមានគ្រែដាច់ដោយឡែក៩៣%សុទ្ធតែអ្នកជំងឺពេញទាំងអស់គិតត្រឹមថ្ងៃអាទិត្យ។
វាកើតមាននៅពេលសម្ពាធកើនឡើងពីបុគ្គលិកសុខាភិបាលជាច្រើនបានឆ្លងមិនធ្លាប់មាន។ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីកំពុងដឹកនាំជំរុញការរឹតបន្តឹង។
មន្ត្រីសុខាភិបាលជាន់ខ្ពស់ លោក Siti Nadia Tarmizi បាននិយាយថា ៖«មន្ទីរពេទ្យពោរពេញដោយអ្នកជំងឺកូវីដ-១៩កើនឡើងជាលំដាប់ ដោយសារតែការចល័ត និងធ្វេសប្រហែសក្នុងការទប់ស្កាត់ ដែលធ្ងន់ធ្ងរដោយវីរុសបំប្លែងខ្លួន Delta»។

លោកមានប្រសាសន៍ថា ៖«ខ្ញុំកំពុងតម្រង់ជួរនៅទីនេះដើម្បីដាក់អ៊ុកស៊ីសែនដល់ប្រពន្ធ និងកូនប្រុសខ្ញុំ ពីព្រោះពួកគេឆ្លងកូវីដដែរ។ ខ្ញុំបានរត់រកកន្លែងផ្សេងៗ ហើយគេលក់អស់»។
អ្នកលក់នៅកន្លែងខ្លះក្នុងទីក្រុងហ្សាការតា ការស្តុកអ៊ុកស៊ីសែនរបស់ពួកគេអស់ហើយ ប៉ុន្តែមន្ត្រីម្នាក់នៅទីភ្នាក់ងារសុខភាព Sulung Mulia Putra បាននិយាយថា កង្វះខាតអ៊ុកស៊ីសែនគឺបណ្តោះអាសន្ន និងដោយសារតែបញ្ហាចែកចាយមួយចំនួនដែលកំពុងដោះស្រាយ។
ឥណ្ឌូណេស៊ីដាក់ផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទ្រង់ទ្រាយធំ ប៉ុន្តែរហូតដល់ពេលទើបចាក់បានប្រមាណ១៣.៣លាននាក់ក្នុងចំណោមប្រជាជនគោលដៅ១៨១.៥លាននាក់ដែលត្រូវចាក់ពីរដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


