ចរាចរណ៍
រថយន្តបើកលឿនជ្រុលបុកខឿនសួនផ្លូវភ្លោះហោះទៅបុករបងដែកឆាបឆេះ ផ្អើលសមត្ថកិច្ច
បុរសពីរនាក់ត្រូវបានកម្លាំងសមត្តកិច្ចខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីបើករថយន្តឡិចស៊ីស មួយគ្រឿងជ្រុលទៅបុកខឿនសួនផ្លូវភ្លោះបាល់អស់ជាច្រើនកង់ ហើយបន្តទៅបុករបងដែកផ្សារបាយ័នបាក់អស់ជាច្រើនផ្ទាំងចូលទៅក្នុងបរិវេណផ្សារបន្តទៅបុករបងថ្មបន្តទៀតបណ្ដាលឲ្យបាក់អស់ជាច្រើនម៉ែត្រឯរថយន្តឆ្លងចរន្តឆាបឆេះត្រូវបងប្អូនប្រជាពលរដ្ឋជួយពន្លត់ទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ១០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខផ្សារបាយ័ន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ទីតាំងកើតហេតុខាងលើនិងបានឃាត់ខ្លួនបុរសពីរនាក់រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំបន្ត ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ដោយឡែករថយន្តបង្កត្រូវវបានសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ អត្ថបទ៖សុខា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


