ព័ត៌មានជាតិ
ស្នើសុំឲ្យរដ្ឋាភិបាល កុំយករោងចក្រធ្វើជាកន្លែងធ្វើចត្តាឡីស័ក
ភ្នំពេញ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័កដាក់កម្មករកម្មការិនី ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ការស្នើសុំនេះធ្វើឡើងក្រោយសមាគមរោងចក្រកាត់ដេរកម្ពុជាយល់ឃើញថា ការយកទីតាំងរោងចក្រធ្វើជាកន្លែងចត្តាឡីស័ក ជារឿងដែលមិនសមស្របនិងមិនស្របតាមស្តង់ដារសុខាភិបាល ។
លោក កាំង ម៉ូនីកា បានឲ្យដឹងថា សំណើរទាំងនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា សមាគមរោងចក្រស្បែកជើងនិងភាគីពាក់ព័ន្ធជាច្រើនទៀត។

លោក កាំង ម៉ូនីកា បានថ្លែងបា្រប់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ការយកទីតាំងរោងចក្រធ្វើជាកន្លែងចត្តាឡីស័កជារឿងដែលមិនសមស្រប និងមិនស្របតាមស្តង់ដារសុខាភិបាល ណាមួយអាចធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់រោងចក្រផងដែរ។
បើតាមអគ្គលេខាធិការរងសមាគមរោងចក្រ នៅពេលមានករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រណាមួយ ក្រសួងសុខាភិបាលគួរយកអ្នកពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលទាំងអស់ ទៅដាក់នៅតាមមន្ទីរពេទ្យ ឬកន្លែងដែលមានផាកសុខភាពដែលស្របតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ទន្ទឹងមនោះ សមាគមរោងចក្រកាត់ដេរកម្ពុជារួមជាមួយសមាគមផ្សេងៗទៀត ក៏បានស្នើទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលជួយសម្របសម្រួលនីតិវិធីនិងបែបបទផ្សេងៗ ដើម្បីអនុញ្ញាតឲ្យមានការនាំចូលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឲ្យបានកាន់តែច្រើនថែមទៀត។ ការស្នើសុំនេះគឺដើម្បីបង្ការនិងឆ្លើយតបឲ្យបានទាន់ពេលវេលាពេលមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅតាមរោងចក្រម្តងៗ ។
គួរកត់សំគាល់ថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបន្តរីករាលដាលកាន់តែខ្លាំងឡើងនៅមួយរយៈចុងក្រោយនេះមានអ្នកឆ្លងថ្មីប្រមាណ៦០០ទៅ៨០០ នាក់ក្នុងមួយថ្ងៃ។ ជាក់ស្តែងថ្ងៃនេះចំនួនអ្នកឆ្លងបានកើនឡើងដល់ ១១៣០ នាក់ជាចំនួនមួយដ៏ខ្ពស់មិនធ្លាប់មានពីមុនមក ហើយអ្នកស្លាប់មានរហូត ២៧នាក់ ក៏ជាចំនួនមួយខ្ពស់មិនធ្លាប់មានផងដែរ ហើយករណីឆ្លងនៅក្នុងរោងចក្រកាត់ដេរក៏មានកាន់តែច្រើនផងដែរ ៕
អត្ថបទ៖ បាន វិបុល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


