ព័ត៌មានជាតិ
ឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង បញ្ជាអោយបង្កើនការប្រុងប្រយ័ត្នចំពោះអីវ៉ាន់ភ្ញៀវដែលផ្ញើទៅបុគ្គលសំរាកព្យាបាលកូវីដ១៩
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថយាមប្រចាំការគ្រប់គោលដៅឈរជើង ទីតាំងធ្វើចត្តាឡឺស័ក ទីតាំងសម្រាកព្យាបាលទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នត្រួតពិនិត្យឲ្យមុឺងម៉ាត់ចំពោះអីវ៉ាន់ភ្ញៀវដែលផ្ញើទៅបុគ្គលសំរាកព្យាបាល ឬពាក់ព័ន្ធនឹងជម្ងឺដ៍កាចសាហាវកូវីដ១៩នោះ។ ការចេញបញ្ជានេះធ្វើឡើងបន្ទាប់ពីរកឃើញថាមាននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យសំជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅដឹព្រេមៀ សែនសុខនាល្ងាចថ្ងៃម្សិលមិញនេះរួចមក។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា មិនថាឡើយតែការពិនិត្យលើអីវ៉ាន់របស់ភ្ញៀវប៉ុណ្ណឹងទេសូម្បីបុគ្គលជាអ្នកផ្ញើរអីវ៉ាន់នោះក៍ត្រូវធ្វើការត្រួតពិនិត្យអោយបានច្បាស់លាស់ដែរក្រែងមានវត្ថុល្មើសអ្វីៗផ្សេងៗទៀតជាប់ខ្លួនក្នុងបំណងអុកឡុក រំខានសមត្ថកិច្ចកំពុងបំពេញការងារ។
ទន្ទឹមនឹងនេះដែរលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងនូវការក្រើនរំលឹកជារៀងរាល់ថ្ងៃដល់សមាជិកអាវុធហត្ថទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រម ទាំងបានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារស្នូលរបស់កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅដល់ការ ពង្រឹងសន្តិសុខសង្គម រក្សាសណ្តាប់សាធារណៈ ជួយដល់ពលរដ្ឋទន់ខ្សោយ និងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងមុននេះថា ក្រៅពីកិច្ចការការងារសន្តិសុខសង្គមជូនពលរដ្ឋហើយនោះគឺការងារមួយទៀតសំខាន់លើការផ្សព្វផ្សាយនូវវិធានការនៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង ។ លោកឧត្តមសេនីយ៍ឯក ក៍បានក្រើនរំលឹកដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះគឺឆ្លងជា៥មុឺននាក់និងស្លាប់ជិត៨០០នាក់ហើយ។
សូមបញ្ចាក់ផងដែរថា នាល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យសំជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។
ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។ មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩៕
ដោយ ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


