ព័ត៌មានជាតិ
តាមប្រមាញ់ជាង១ខែ ទើបចាប់ខ្លួនបានមុខសញ្ញាស្ពាយថ្នាំញៀនដើរលក់
បាត់ដំបង ៖ នេះជាលើកទី ២ហើយ ដែលកម្លាំងសមត្ថកិច្ចមូលដ្ឋានបានតាមប្រមាញ់មុខសញ្ញាជួញដូរថ្នាំងញៀនដ៏សកម្មម្នាក់ ទម្រាំចាប់ខ្លួនបាន បន្ទាប់ពីលើកទី១ត្រូវបរាជ័យ។
លោក កែវ វិបុល មេប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង បានបញ្ជាក់ថា ការតាមប្រមាញ់រហូតឃាត់ខ្លួនបានមុខសញ្ញាជួញដូរដ៏សកម្មនេះគឺបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០ នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកមេប៉ុស្តិ៍បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន២នាក់ ដែលមានឈ្មោះ តាំង ធានសេង ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត និងឈ្មោះ អឿន សុខ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិកញ្ចាំង ឃុំស៊ុង។
នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣ថង់ មានទម្ងន់ ៧៥ ក្រាម ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង។ បច្ចុប្បន្ននេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំឡូតកំពុងបញ្ជូលទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់ការបន្ត៕
ដោយ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



